ក្រុមហ៊ុន Samsung បានបោះជំហានទៅមុខបានមួយកម្រិតទៀតហើយ ដោយក្រុមហ៊ុនអេឡិចត្រូនិកដ៏ធំរបស់កូរ៉េមួយនេះបានបង្ហាញនូវ Galaxy Note 8.0 ដែលជា Tablet ស៊េរីថ្មីមួយគ្រឿងដ៏គួរឱ្យចាប់អារម្មណ៍។ វាបានបំពាក់នូវបច្ចេកវិទ្យាទំនើបថ្មីៗ និងចុងក្រោយបង្អស់ជាច្រើនរបស់ Samsung។ ក្រុមហ៊ុន ក៏បានបំពាក់នូវប៊ិច S Pen សម្រាប់ Galaxy Note 8.0 រួមជាមួយនឹងបច្ចេកវិទ្យា Touch Wiz-exclusive ផងដែរ។ ចំណែកឯ CPU របស់វាវិញមានទំហំ 1.6GHz ប្រភេទ Cortex-A9 CPUs ព្រមទាំង Mali 400MP4 GPU ហើយនិង RAM ទំហំ 2GB ដែលវាអាចដំណើរការយ៉ាងរលូនជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Android 4.2.1។ អេក្រង់របស់វាមានទំហំ ៨អ៊ីញ មានលក្ខណច្បាស់ល្អ ជាប្រភេទ TFT PLS ដែលមានកម្រិតភាពច្បាស់ទំហំ 1280 x 800 pixels មានន័យថាក្នុង ១អ៊ីញ គឺវាមានកម្រិតភាពច្បាស់ដល់ទៅ 189 pixels ក្នុងខណៈដែល iPad mini មានទំហំត្រឹមតែ 162 pixels ប៉ុណ្ណោះ៕
លក្ខណសម្បត្តិនៃ Galaxy Note 8.0
- ប្រព័ន្ធប្រតិបត្តិការ Android 4.2.1
- Stylus: S Pen, 1024 pressure levels, hover functionality
- អេក្រង់ទំហំ ៨អ៊ីញ ប្រភេទ TFT PLS
- CPU ប្រភេទ Quad-core ARM Cortex-A9 ទំហំ 1.6 GHz processor
- GPU ប្រភេទ Mali-400MP
- RAMទំហំ 2GB
- Memoryទំហំ 16/32GB storage, microSD card slot
- កាមេរ៉ាទំហំ 5 megapixel auto-focus camera with backlit sensor
- ប្រព័ន្ធទំនាក់ទំនង៖ Wi-Fi a/b/g/n, Wi-Fi hotspot, Bluetooth 4.0
- វិមាត្រ៖ 210.8 x 135.9 x 8 មិល្លីម៉ែត្រ
- ថាមពលថ្ម 4600 mAh
- ទម្ងន់ 338 ក្រាម

0 comments:
Post a Comment