នាពេលថ្មីៗនេះ មានរបាយការណ៏ថ្មីមួយអះអាងដោយក្រុមហ៊ុន Asus នឹងកំពុងតែបង្កើត Nexus 10 ថ្មីមួយ ។ ជាការពិតណាស់ កុំព្យូទ័រប្រភេទ Tablet មួយនេះនឹងត្រូវបានលក់នៅលើ Google Play Store និង Best Buy នៅក្នុងរដូវកាលឈប់សម្រាកនេះ។
ប្រសិនបើពាក្យចចាមអារាមទាំងនេះជាការពិតដែលថាប្រព័ន្ធប្រតិបត្តិការ Android 5.0 នឹងត្រូវបានដាក់ដំណើរការនៅរដូវកាលឈប់សម្រាកនេះ ហើយវានឹងនាំមកនូវ Optimization ដ៏ទាន់សម័យរបស់ ប្រព័ន្ធប្រតិបត្តិការ Android សម្រាប់កុំព្យូទ័រយួរដៃផងដែ ។ ការបង្កើត Asus Nexus នឹងក្លាយជាឧបករណ៍ដ៏ល្អឥតខ្ចោះដើម្បីបង្ហាញមុខងារថ្មីៗជាច្រើន។
ដូចគ្នានេះដែរ យើងមិនអាចដឹងពីមូលហេតុដែល Google មិនទាន់ចេញផ្សាយអំពី tablet Nexus 10 ទាំងពីរនេះព្រោះ ទីមួយដោយសារក្រុមហ៊ុន Samsung និងមួយទៀតដោយសារ Keyboard Dock របស់ក្រុមហ៊ុន Asus។
ប្រភព៖ Phone Arena

0 comments:
Post a Comment