Home » » ជនជាតិកូរ៉េខាងត្បូងចូលចិត្តប្រើ iPhone រីឯអាមេរិច ស្រលាញ់ចូលចិត្ត Samsung ជាង

ជនជាតិកូរ៉េខាងត្បូងចូលចិត្តប្រើ iPhone រីឯអាមេរិច ស្រលាញ់ចូលចិត្ត Samsung ជាង

បណ្តាអ្នកស្រាវជ្រាវរបស់មហាវិទ្យាល័យ សេដ្ឋកិច្ច Michigan's Ross បានធ្វើការពិនិត្យអង្កេត
មួយ ទៅលើកំរិតនៃភាពសប្បាយចិត្តនៃប្រជាជនអាមេរិច ចំពោះបណ្តា Brand Name ទូរស័ព្ទ
ដៃ។ ជាលទ្ធផលបានបង្ហាញឲ្យឃើញថា Galaxy S III និង Galaxy Note II គឺជាស្មាតហ្វូនពីរ
ដែលត្រូវបានចូលចិត្តប្រើបំផុត បន្ទាប់មកទើបដល់ iPhone របស់ Apple។ ការអង្កេតនេះ គឺ
ត្រូវបានធ្វើរយះពេល ៣ខែ ពេលដែល Samsung មិនទាន់បង្ហាញខ្លួន Galaxy S4។
ជាក់ស្តែង ជាមួយពិន្ទុ ១០០ នៃការសប្បាយចិត្តប្រើ, Galaxy S3 ទទួលបាន ៨៤ ពិន្ទុ, Galaxy
Note II ទទួលបាន ៨២ ពិន្ទុ ស្មើជាមួយ iPhone 4S ក្នុងពេលដែល iPhone 5 ទទួលបានតែ
៨១ ពិន្ទុ ប៉ុណ្ណោះ។ ទាបជាងនេះបន្តិចគឺ Motorola Droid Razr Maxx HD ទទួលបាន ៨០ ពិន្ទុ
និង Motorola Droid Razr បាន ៧៧ ពិន្ទុ។ 
ទន្ទឹមនឹងនោះ កំរិតនៃការសប្បាយចិត្តនៃអតិថិជន នៅប្រទេសកូរ៉េខាងត្បូង បែរជាផ្ទុយពីលទ្ធ
ផល នៅអាមេរិចវិញ។ ក្នុងនោះ iPhone 5 គឺជាស្មាតហ្វូនដែលបានធ្វើឲ្យអ្នកប្រើកូរ៉េជាច្រើន
នាក់ មានអារម្មណ៍សប្បាយចិត្តប្រើបំផុត គឺមិនមែនជា Galaxy S3 នោះទេ។
លទ្ធផលក៏បានបង្ហាញថា Motorola (ផលិតផលរបស់អាមេរិច ដូច iPhone ដែរ) មានគំរូស្មាត
ហ្វូនដល់ទៅពីរម៉ូដែល ដែលត្រូវបានវាយតំលៃខ្ពស់ (គឺមិនមែនជា LG, BlackBerry, HTC...)
ព្រោះតែពួកវាសុទ្ធតែមានបរិមាណថាមពលថ្មប្រើបានយូរ វាយលុកចំទៅនឹងសេចក្តីត្រូវការ
របស់អ្នកប្រើប្រាស់ស្មាតហ្វូនភាគច្រើន ដែលពួកគេចាប់អារម្មណ៍ ទាំងកំរិតទិន្នផល និង
សមត្ថភាពដំណើរការល្អ នៃស្មាតហ្វូន៕
ដកស្រង់ពីCamenew.com.kh
Share this article :

0 comments:

Post a Comment

Test Footer

 
Support : Creating Website | Johny Template | Mas Template
Copyright © 2013. Cambodia IT - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger