Home » » គ្រប់គ្រងកម្មវិធីនានារបស់ Android នៅលើកុំព្យូទ័រ

គ្រប់គ្រងកម្មវិធីនានារបស់ Android នៅលើកុំព្យូទ័រ

MobileGo គឺជា​កម្មវិធី​សម្រាប់​គ្រប់គ្រង​ទូរស័ព្ទ និង​ឧបករណ៍ Tablet ផ្សេងៗដែល​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android ។ វា​មាន​សមត្ថភាព​អាច​ថតចម្លង​ទុក​នូវ​ឯកសារ​នានា​ក្នុង​ទូរស័ព្ទ​ដូចជា សារ កម្មវិធី និង​បញ្ជី​លេខ​ទូរស័ព្ទ​ទំនាក់ទំនង​ផ្សេង។ ទន្ទឹមនឹង​នេះដែរ ការផ្លាស់ប្ដូរ​បញ្ជី​ទំនាក់​ទំនង និង​ឯកសារ​កម្សាន្តផ្សេងៗ រវាង​ទូរស័ព្ទ និង​កុំព្យូទ័រ​មាន​ភាពសាមញ្ញ មិន​ស្មុ​គ្រ​ស្មាញ។ មួយវិញទៀត MobileGo ក៏​អនុញ្ញាតិ​ឱ្យ​លោកអ្នក​គ្រប់​គ្រង​​កម្មវិធី ផ្ញើ​សារ និង​ឆ្លើយតប​សារ​ផ្ទា​ល់ពី​កុំព្យូទ័រ​ផងដែរ។ ចំណែកឯ​មុខងារ​ពិសេស​របស់​វា​នោះ​គឺ Backup និង Restore ដែល​មុខងារ​ទាំងពីរ​នេះ​​​ពិតជា​សំខាន់​សម្រាប់​លោក​អ្នក​ប្រើ​ទូរស័ព្ទ​ ទាំងឡាយ។ ដូច្នេះ តើ​លោកអ្នក​នៅចាំ​អី​ទៀត ម៉េច​ក៏​មិន​ចាប់ផ្ដើម​ទាញយក​កម្មវិធី​នេះ​ដាក់​តំឡើង​ក្នុង​កុំព្យូទ័រ​ ដើម្បី​គ្រប់គ្រង​ទូរស័ព្ទ និង Tablet ទាំងអស់គ្នា?
ប្រព័ន្ធ​ប្រតិបត្តិការ៖ Windows 7/8/Vista/XP
ទំហំ៖ 26.64MB
 គេហទំព័រ៖ www.mpmag.com.kh
Share this article :

0 comments:

Post a Comment

Test Footer

 
Support : Creating Website | Johny Template | Mas Template
Copyright © 2013. Cambodia IT - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger