កាលពីថ្ងៃទី 10 ខែសីហា ឆ្នាំ 2013 ក្រុមហ៊ុន Huawei ដែលជាក្រុមមហ៊ុនឈានមុខគេខាងផ្នែកពត៌មានវិទ្យា និងដំណោះស្រាយខាងផ្នែកបច្ចេកវិជ្ជាគមនាគមន៍ (ICT)បានបង្ហាញជាផ្លូវការនៅទូរស័ព្ទ Smartphone ស៊េរីថ្មី HUAWEI Ascend P6 ជាទូរស័ព្ទមាន
រាងស្តើងបំផុតត្រឹមតែ 6.18 មីលីម៉ែត្រ និងការបើកសម្ពោធហាងលក់ផលិតគ្រប់ប្រភេទរបស់ HUAWEI ស្ថិតនៅលើមហាវិថីព្រះមុនីរង្ស ជាប់នឹងក្រុមហ៊ុន OMC ស្ដុបពេទ្យចិន។

Ascend P6 ជាទូរស័ព្ទមានភាពភ្លឺរលោងជាមួយនឹងកញ្ចក់អេក្រង់ទំហំ 4.7 អ៊ីង ដោយមានការរចនាដ៏ល្អឥតខ្ចោះ និងមានសមត្ថភាពដំណើរការលឿន។ លោក Thomas liu ជានាយកគ្រប់គ្រង SEA Region នៃក្រុមហ៊ុន Huawei មានប្រសាសន៍ថា៖‹ ការជំរុញភាពជោគជ័យនៃ Ascend P របស់យើ់ង គឺជាការបំពាក់បច្ចេកវិជ្ជាទំនើបៗ និងរចនាបទដ៏ស្រស់ស្អាត ព្រមជាមួយភាពទាក់ទាញលើសគេ។ HUAWEI Ascend P6 មានលក្ខណៈពិសេសដូចជាៈ មាន CPU quad-core ល្បឿន 1.5GHz ដំណើរការដោយប្រព័ន្ធប្រិតបត្តិការ Android 4.2.2, ថ្ម 2000mAh កញ្ចក់អេក្រង់មានទំហំ 4.7 អ៊ីញ HD បំពាក់បច្ចេកវិជ្ជាអេក្រង់ប្រភេទ LCD ហើយមាន Magic Touch ដែលផ្តល់ភាពងាយស្រួលក្នុងការរំកិល Screen ទោះបីលោកអ្នកពាក់ស្រោមដៃក៏ដោយ។ ការបំពាក់កាមេរ៉ាខាងក្រោយមានទំហំ 8MP BSI៕
0 comments:
Post a Comment