ហ្វាំងឡង់ ៖ កាលពីថ្ងៃទី 23 ខែកក្កដា ឆ្នាំ 2013 កន្លងទៅនេះ ក្រុមហ៊ុន Nokia បានប្រកាសអំពីស្មាតហ្វូន 4G ថ្មីមួយម៉ូដែលទៀតគឺ Nokia Lumia 625 ដែលមានល្បឿនលឿន និងអេក្រង់ 4,7 អ៊ីង ប្រភេទ Super-sensitive LCD ។ ស្មាតហ្វូន Nokia Lumia 625 មានការរចនាស្អាតមានពណ៌ដ៏ស្រស់ឆើតឆាយចំនួន 5 ពណ៌ និង មានគម្របថ្មដែលអាចផ្លាស់ប្តូរបាន សក្តិសមទៅនឹងផ្ទៃបង្ហាញនៃ Apps របស់ Windows Phone 8 ។
លើសពីនេះ Nokia Lumia 625 ថែមទាំងផ្តល់ជូននូវកំណែច្នៃថ្មី ៗ ដែលមាននៅក្នុង Nokia Lumia 1020 ដោយរាប់បញ្ចូលទាំង Nokia Smart Camera និង Nokia Cinemagraph ផង ។ Nokia Smart Camera គឺជាកម្មវិធីមួយផ្តល់លទ្ធភាពឲ្យអ្នកប្រើប្រាស់លុបវត្ថុអ្វីមួយចេញពីរូបភាព រីឯ Nokia Cinemagraph វិញ អាចធ្វើឲ្យរូបភាពមានចលនាស្រដៀងវីដេអូ។ លោកស្រី Jo Harlow នាយកប្រតិបត្តិរងនៃក្រុមហ៊ុន Nokia ទទួលបន្ទុក Smart Devices បានមានប្រសាសន៍ថា ៖ Nokia Lumia 625 ជាស្មាតហ្វូនដែលមានអេក្រង់ធំ ជាងគេបង្អស់របស់ Nokia នាពេលបច្ចុប្បន្ននេះ ហើយវាគឺជាឧទាហរណ៍មួយ ដែលស្តែងឲ្យឃើញអំពីដំណើរ ឈានមុខរបស់ Nokia ក្នុងការដាក់បញ្ចូលនូវកំណែច្នៃថ្មីៗចូលទៅក្នុងទូរស័ព្ទ គ្រប់ប្រភេទនៃតម្លៃ។ ដំណើរការ ដោយប្រព័ន្ធប្រតិបត្តិការ Windows Phone 8 ដែលទើបទទួលបានកំណែលម្អថ្មី, Nokia Lumia 625 ផ្តល់ជូន អ្នកប្រើប្រាស់នូវបទពិសោធន៍ស្មាតហ្វូនក្នុងតម្លៃដ៏ល្អប្រសើរ ។ ផ្ទៃដ៏រស់រវើកនៃ Apps ដែលមានរាងការ៉ូ និង ដែលបញ្ជូនដំណឹងភ្លាមៗ រួមជាមួយនឹងកម្មវិធី People Hub ផងនោះ ធ្វើឲ្យមានភាពងាយស្រួលក្នុងការភ្ជាប់ ទំនាក់ទំនងជាមួយមិត្តភក្តិ និង សមាជិកក្រុមគ្រួសារ ។ ក្រៅពីនេះ, Windows Phone 8 ថែមទាំងមាន Xbox Live, Microsoft Office, និងទីកន្លែងមួយឲ្យឈ្មោះថា SkyDrive សម្រាប់ផ្ទុកទិន្នន័យបានរហូតដល់ទៅ 7GB ទៀតផង។

ជាមួយនឹងកម្មវិធីប្រមាណជាង 165,000 apps ដូចជា Vimeo, Temple Run និង WhatsApp ជាដើម, Nokia Lumia 625 ផ្តល់នូវការកម្សាន្តគ្រប់ទីកន្លែងបានភ្លាមៗ និងការបើកអ៊ិនធឺណិតប្រកបដោយ សុវត្ថិភាព ដែលល្អ បំផុតសម្រាប់ការទស្សនាវីដេអូ លេងហ្គែម និងប្រើប្រាស់កម្មវិធីដទៃទៀត ។ Nokia Lumia 625 អាចទ្រទ្រង់ SD memory card បន្ថែមបានរហូតដល់ទៅ 64 GB ។ Nokia Lumia 625 នឹងត្រូវចេញលក់នៅក្នុងត្រីមាសទី 3 ឆ្នាំ 2013 ដោយចាប់ផ្តើមដំបូងនៅប្រទេសចិន ហើយបន្ទាប់មកទៀតគឺនៅទ្វីបអឺរ៉ុប អាស៊ីប៉ាស៊ីហ្វិក ឥណ្ឌា មជ្ឈឹមបូព៌ា អាហ្រិ្វកឡាទីន ។ ស្មានហ្វូន ម៉ូដែលថ្មីខាងលើ មានផ្តល់ជូនច្រើនពណ៌ដូចជា ទឹកក្រូច លឿង បៃតង ខ្ចី ស និងពណ៌ខ្មៅ ក្នុងតម្លៃមិនទាន់គិតពន្ធប្រមាណ $291 ៕

0 comments:
Post a Comment