Home » » ទូរស័ព្ទកំពូលអច្ឆរិយៈនៃកាមេរ៉ា Nokia Lumia 1020

ទូរស័ព្ទកំពូលអច្ឆរិយៈនៃកាមេរ៉ា Nokia Lumia 1020

ក្រុមហ៊ុន Nokia ដែល​ជា​ក្រុមហ៊ុន​ទូរស័ព្ទ​ឈាន​មុខ​គេ​ទាំង​ទូរស័ព្ទ​ធម្មតា និង​ទូរស័ព្ទ Smartphone បាន​ចេញ​ទូរស័ព្ទ​មួយ​ម៉ូដែល​ទៀត​ស្ថិត​ក្នុង​ត្រកូល Lumia ដ៏​អស្ចារ្យ​មួយ និង​គួរ​ឱ្យ​ភ្ញាក់​ផ្អើល។ កាល​ពី​ថ្មីៗ​នេះ នៅ​ឯ​ទី​ក្រុង​ញូវយ៉ក Nokia បាន​បញ្ចេញ​នូវ​សមិទ្ធិផល​ទូរស័ព្ទ​ម៉ូដែល Lumia 1020 ដែល​ជា​ទូរស័ព្ទ​មួយ​ដ៏​មាន​ឥទ្ធិពល និង​អស្ចារ្យ​បំផុត​ខាង​ការ​ថត​រូប ដោយ​វា​បាន​បំពាក់​កាមេរ៉ា​ដល់​ទៅ​ទំហំ 41 មេហ្គាភិចសែល។ ពិត​ជា​អស្ចារ្យ​ខ្លាំង​ណាស់​សម្រាប់​ទូរស័ព្ទ​ដែល​មាន​កាមេរ៉ា​ទំហំ​ធំ​បែប​នេះ ហើយ​អ្នក​ដែល​ចូល​ចិត្ត​ថត​រូប​ប្រាកដ​ជា​ឈ្លក់​វង្វេង​នឹង​គុណភាព​ដ៏​មហាសាល​របស់ Lumia 1020 នេះ​ជាក់​ជា​មិន​ខាន។ ជាង​នេះ​ទៀត Lumia 1020 នៅ​មាន​មុខ​ងារ​សំខាន់​ជា​ច្រើន​ទៀត​ដែល​ប្រិយ​មិត្ត​អតិថិជន​រង់​ចាំ ហើយ​វា​ត្រូវ​បាន​ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Windows Phone 8, មាន​មេម៉ូរី​ក្នុង​ម៉ាស៊ីន 32GB, មាន RAM ទំហំ 2GB, ប្រើ CPU ប្រភេទ Qualcomm Snapdragon S4 Dual-core ល្បឿន 1.5GHz ។ល។
Share this article :

0 comments:

Post a Comment

Test Footer

 
Support : Creating Website | Johny Template | Mas Template
Copyright © 2013. Cambodia IT - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger