Home » » កម្សាន្ត​គ្មាន​ដែន​កំណត់​នៅ​លើ​ BlackBerry Z10 ​ជាមួយ​នឹង​អេក្រង់​ដ៏​ធំ​ទូលាយ

កម្សាន្ត​គ្មាន​ដែន​កំណត់​នៅ​លើ​ BlackBerry Z10 ​ជាមួយ​នឹង​អេក្រង់​ដ៏​ធំ​ទូលាយ

BlackBerry Z10 គឺ​ជា​ក្ដី​សង្ឃឹម​ថ្មី​របស់​ក្រុមហ៊ុន​ BlackBerry ​បន្ទាប់​ពី​ក្រុមហ៊ុន​ទូរស័ព្ទ​ដ៏​ល្បី​មួយ​នេះ​បាន​ធ្លាក់​ចុះ​ពី​តំណែង​ ដែល​ធ្លាប់​នាំ​មុខ​គេ​នៅ​លើ​ទីផ្សារ។​ BlackBerry Z10 ​ត្រូវ​បាន​រចនា​ជា​ពិសេស​សម្រាប់​វាយលុក​ទីផ្សារ​ Smartphone ​ដែល​កំពុង​ប្រកួត​ប្រជែង​គ្នា​យ៉ាង​ក្ដៅ​គគុក។ ​វា​មាន​អេក្រង់​ធំ​ទូលាយ​ ព្រម​ទាំង​មាន​រូបរាង​ស្ដើង​ស្រស់​ស្អាត​ និង​មាន​ពីរ​ពណ៌​គឺ​ ពណ៌​ស និង​ខ្មៅ។​ ក្រុមហ៊ុន​បាន​ បង្កើត​នូវ​ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី​ BlackBerry 10 OS​ ​ដែល​ជា​ប្រព័ន្ធ​ប្រតិបត្តិការ​ចុង​ក្រោយ​បំផុត​ និង​មាន​ Interface ស្រស់​ស្អាត​ខុស​ពី​ប្រព័ន្ធ​ប្រតិបត្តិការ​ជំនាន់​មុនៗ​ ហើយ​ក៏​ត្រូវ​បាន​ដាក់​សម្រាប់​ឱ្យ​ដំណើរការ​លើ​ Z10​ ដោយ​បាន​បន្ថែម​នូវ​លក្ខណ​ពិសេស​ៗ​ជា​ច្រើន​ ព្រមទាំង​មាន​កម្មវិធី​ជា​ច្រើន​សម្រាប់​ប្រើប្រាស់​ផង​ដែរ។​ ជា​ពិសេស​នោះ​គឺ​កាមេរ៉ា​របស់​វា​ មាន​ទំហំ 8MP ​ដែល​អាច​ចាប់​យក​រូបភាព​យ៉ាង​ច្បាស់​ល្អ​ រួម​ជាមួយ​នឹង​បច្ចេកវិទ្យា​ auto-focus ​ទៀត​ផង៕
លក្ខណ​សម្បត្តិ​នៃ​ BlackBerry Z10
- ប្រព័ន្ធ​ប្រតិបត្តិការ​ BlackBerry 10 OS
- អេក្រង់​ទំហំ 4.2-inch 16M-color ប្រភេទ WXGA (768 x 1280 pixels) capacitive touchscreen TFT
- CPU ប្រភេទ Dual-core ទំហំ1.5 GHz Krait,
- RAM ទំហំ 2GB
- កាមេរ៉ា​ទំហំ 8 megapixel auto-focus, LED Flash
- អាច​ផ្ទុក​បាន​ 16GB
- ប្រព័ន្ធ​ចាប់​ទំនាក់​ទំនង​ Wi-Fi a/b/g/n, Wi-Fi hotspot; Wi-Fi sync, Bluetooth 4.0
- ថាមពល​ថ្ម​ 1800mAH removable battery
- វិមាត្រ​ 130 x 65.6 x 9 មិល្លីម៉ែត្រ​
- ទម្ងន់ 135.4 ក្រាម
BlackBerry_Z10
BlackBerry
Share this article :

0 comments:

Post a Comment

Test Footer

 
Support : Creating Website | Johny Template | Mas Template
Copyright © 2013. Cambodia IT - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger