សម្រាប់ទូរស័ព្ទស្មាតហ្វូនឬ Devices ដែលដំណើរការជាមួយប្រព័ន្ធប្រតិបត្តិការណ៍ iOS ឬ Android នាពេលនេះគឺថា កំពុងតែមានឈ្មោះបោះសម្លេងខ្លាំងណាស់ ហើយនាពេលឥឡូវនេះដែរ សម្រាប់ប្រព័ន្ធប្រតិបត្តិការណ៍ Firefox ក៏ចាប់ផ្តើមលេចមុខឡើងបន្តិចម្តងៗដែរ។
ទូរស័ព្ទស្មាតហ្វូនដែលដំណើរការដោយ
Firefox OS រួមមាន ZTE Open និង Alcatel One Touch Fire
ដែលបានចាប់ផ្តើមលក់ដំបូងបង្អស់នៅទីផ្សារអេស្ប៉ាញដោយ Mobile Operator
Telefonica ហើយស្រាប់តែពេលនេះ
វាកំពុងធ្វើដំណើរទៅកាន់ទីផ្សារអាមេរិកឡាទីន ដែលទំនងជាចេញលក់នៅ
Columbia និង Venezuela ក្នុងហាង Movistar។
ចំពោះ Devices ទាំងពីរម៉ូដែលខាងលើនេះ
ត្រូវបានគេសង្ឃឹមថា នឹងវាយលុកលើទីផ្សារប្រេស៊ីលនៅត្រីមាសទី៤
ឆ្នាំ ២០១៣ នេះ។គួរបញ្ជាក់ផងដែរថា លោកអ្នកអាចជាវយកនូវ Devices
ខាងលើនេះជាមួយតម្លៃ ត្រឹមតែ ១០០ ដុល្លារសហរដ្ឋអាមេរិកតែប៉ុណ្ណោះ៕

0 comments:
Post a Comment