Home » » Lenovo នឹងចេញលក់ Windows 8 Tablet ស៊េរីថ្មីមួយនៅថ្ងៃទី ១៦ សីហា

Lenovo នឹងចេញលក់ Windows 8 Tablet ស៊េរីថ្មីមួយនៅថ្ងៃទី ១៦ សីហា

ចំពោះ​អស់លោកអ្នក​ដែល​ពេញ​ចិត្តនឹង​ផលិតផល Tablet របស់​ក្រុមហ៊ុន Lenovo គឺថា​បានមក​ដល់​ទៀត​ជាមួយ​ម៉ូ​ដែល​ថ្មី Lenovo Miix 10 Windows 8 Tablet ដែល​លោកអ្នក​អាច​ចាប់ផ្តើម​កុម្ម៉ង់​យក​ចាប់ពី​ថ្ងៃនេះ​តទៅ ហើយ​វា​នឹង​បញ្ចេញ​លក់​នៅ​ថ្ងៃទី ១៦ សីហា ២០១៣ ខាងមុខ​នេះហើយ។
អ្វីដែល​ពិសេស​សម្រាប់​ម៉ូ​ដែល​ស៊េរី​ថ្មី​នៃ Lenovo Tablet នោះ​រួមមាន អេក្រង់​ទំហំ 10.1 inch ជាមួយ Resolution: 1366 x 768 pixels ដើរ​ដោយ​អង្គ​ប្រតិបត្តិការ Intel Atom Z2760 Processor មាន​ល្បឿន 1.8GHz និង Support ជាមួយ RAM ទំហំ 2GB។
សម្រាប់​ទំហំ Storage ដែលមាន​នៅជាប់​ម៉ាស៊ីន​មាន​ទំហំ 64GB ហើយ​វា​អាចធ្វើ​ការតភ្ជាប់ Bluetooth 4.0 និង Wireless 802.11b/g/n ព្រមទាំង Support ជាមួយ​កម្រិត​កាមេរ៉ា​ខាងមុខ​ទំហំ 1 មេ​ហ្គា​ភិ​ច​សែ​ល។
គួរបញ្ជាក់​ផងដែរ​ថា Lenovo Miix 10 Windows 8 Tablet មានមក​ជាមួយ​កម្រាស់ 0.4 អ៊ីង និង ទម្ងន់​ប្រហែល 1.28 ផោន ហើយ​ថាមពល​ថ្ម​ផ្ទុក​បាន​ដល់​ទៅ 10 ម៉ោង​ឯណោះ៕
ប្រភពៈ Lenovo
Lenovo នឹងចេញលក់ Windows  8 Tablet ស៊េរីថ្មីមួយនៅថ្ងៃទី ១៦ សីហា
Share this article :

0 comments:

Post a Comment

Test Footer

 
Support : Creating Website | Johny Template | Mas Template
Copyright © 2013. Cambodia IT - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger