Home » » LG ប្រកាស​កាល​បរិច្ឆេទ​រៀប​ចំ​ពិព័រណ៍​ Smartphone ​នៅ​ប្រទេស​ចិន

LG ប្រកាស​កាល​បរិច្ឆេទ​រៀប​ចំ​ពិព័រណ៍​ Smartphone ​នៅ​ប្រទេស​ចិន

ក្រុមហ៊ុន​ LG ​ជា​ក្រុមហ៊ុន​អេឡិចត្រូនិក​ដ៏​ធំ​មួយ​របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង​ ដែល​បាន​ផលិត​នូវ​ផលិត​ផល​អេឡិចត្រូនិក​ជា​ច្រើន​ដូចជា​ ទូរស័ព្ទ កុំព្យូទ័រ​ ទូរទស្សន៍​ Printer ​និង​ឧបករណ៍​ប្រើប្រាស់​ក្នុង​គេហដ្ឋាន​ ក៏​ដូចជា​ការិយាល័យ​ជា​ច្រើន​ទៀត​ផង​ដែរ។​ ក្នុង​ពេល​ថ្មីៗ​នេះ​ក្រុមហ៊ុន​ LG ​បាន​ផលិត​នូវ​ផលិត​ផល​ថ្មីៗ​ជា​ច្រើន​ ព្រម​ទាំង​មាន​គម្រោង​រៀប​ចំ​នូវ​ពិព័រណ៍​តាំង​ផលិត​ផល​មួយ​ ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី៣០ ខែ​ឧសភា​ ដ៏​ខ្លី​ខាង​មុខ​នេះ​ នៅ​ក្នុង​តំបន់​ម៉ាកាវ​ ប្រទេស​ចិន។
Lg-smartphone-event
ពិព័រណ៍​នេះ​រៀប​ចំ​ឡើង​នៅ​ប្រទេស​ចិន​ គឺ​ដើម្បី​អបអរ​សាទរ​នូវ​ការ​ដាក់​បង្ហាញ​ LG Optimus GK ​ក្នុង​ប្រទេស​ដ៏​ធំ​មួយ​នេះ​ ព្រមទាំង​ណែនាំ​ត្រួសៗ​នូវ​ផលិតផល​ថ្មី​មួយ​ចំនួន​ដូចជា​ LG Optimus G2 ​ដែល​នឹង​ត្រូវ​ចេញ​លក់​ក្នុង​ត្រីមាស​ទីបី​នេះ។​ LG Optimus GK ​គឺ​ជា​ទូរស័ព្ទ​ Smarphone ​ថ្មី​ដែល​ទើប​នឹង​ដាក់​បង្ហាញ​នូវ​ប្រទេស​កូរ៉េ​ថ្មីៗ​នេះ​ប៉ុណ្ណោះ​ ហើយ​ពេល​នេះ​ក្រុមហ៊ុន​បាន​នាំ​យក​ smartphone ​មួយ​នេះ​ចូល​ដល់​ទឹក​ដី​នៃ​ប្រទេស​ចិន​ហើយ។​ វា​មាន​រូបរាង​ស្ដើង​ស្រស់ស្អាត​ ល្បឿន​លឿន​ កាមេរ៉ា​ច្បាស់​ល្អ​ ព្រម​ទាំង​មាន​ប្រព័ន្ធ​ប្រតិបត្តិការ​ Android Jelly v4.1.2 ​ថែម​ទៀត​ផង៕
Lg-Optimus-GK
Share this article :

0 comments:

Post a Comment

Test Footer

 
Support : Creating Website | Johny Template | Mas Template
Copyright © 2013. Cambodia IT - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger