
Home »
» Apple ទទួលបានការទាញយកកម្មវិធីចំនួន ៥០ពាន់លាន់ដងពី App Store
Apple ទទួលបានការទាញយកកម្មវិធីចំនួន ៥០ពាន់លាន់ដងពី App Store
Posted by Unknown
Posted on 6:51 AM
with No comments
នៅថ្ងៃពុធ ទី១៥នេះ ក្រុមហ៊ុន Apple
បានប្រកាសពីការរាប់ថយក្រោយនៅលើវិបសាយរបស់ក្រុមហ៊ុន Apple
ត្រូវបានបញ្ឈប់
ដោយបង្ហាញថាការលក់កម្មវិធីរបស់ក្រុមហ៊ុនបានកើនលើស
50ពាន់លាននៃការទាញយក។ សំខាន់នោះគឺវាមានរយៈពេលត្រឹមតែ ១៤ខែ
ប៉ុណ្ណោះបន្ទាប់ពីក្រុមហ៊ុន Apple បានប្រកាសពីការទាញយកចំនួន
25 ពាន់លានកម្មវិធីពី App Store ដ៏មានប្រជាប្រិយភាពរបស់ខ្លួន។
ក្រុមហ៊ុន Apple បានបើកដំណើរការ App Store
នេះកាលពីខែកក្កដាឆ្នាំ 2008 កន្លងទៅ
ហើយការទាញយកបានកើនឡើងឥតឈប់ឈរក្នុងរយៈពេលប្រាំឆ្នាំមកនេះ។
ប្រវត្តិសាស្ត្រសំខាន់ជាលើកដំបូងរបស់ក្រុមហ៊ុននេះគឺនៅក្នុងខែ
មករា ឆ្នាំ 2011 គឺនៅពេលដែល App Store កើនលើស 10
ពាន់លាននៃការទាញយក ហើយទទួលបានការទាញយក 25
ពាន់លាននៅចុងខែមីនា កន្លងទៅ។ ក្រុមហ៊ុន Apple
នឹងផ្តល់រង្វាន់លើកទឹកចិត្តចំពោះបុគ្គលដែលបានទាញយកកម្មវិធីទី
50 ពាន់លាននាក់ នូវប័ណ្ណដែលមានទឹកប្រាក់ $ 10,000
សម្រាប់ទិញកម្មវិធីនៅលើ App Store
ហើយសម្រាប់អ្នកទាញយកដែលជាប់លំដាប់បន្តបន្ទាប់ចំនួន 50
នាក់នឹងទទួលបានប័ណ្ណដែលមានទឹកប្រាក់ចំនួន $ 500។ ប៉ុន្តែ Apple
នៅមិនទាន់បានប្រកាសពីឈ្មោះអ្នកដែលឈ្នះរង្វាន់ទាំងអស់នោះនៅ
ឡើយទេ៕

0 comments:
Post a Comment