Wednesday 17th July 2013
ប៉ុន្មានថ្ងៃចុងក្រោយនេះមានការសួរដេញដោល
និងមានការចែកចាយតៗគ្នាយ៉ាងច្រើនពីសំណាក់អ្នកប្រើប្រាស់នៅក្នុង
បណ្តាញសង្គមយក្ស ហ្វេសបុក
ចំពោះវីដេអូនៃសៀករហ័សកម្មកាត់ក្បាលមួយនៅស្ថានីយ៍ទូរទស្សន៍
CTN។
នៅក្នុងវីដេអូនេះបានបង្ហាញពីការសម្តែងសៀករហ័សកម្ម
ដែលមានមនុស្សបីនាក់ ដែលម្នាក់ជាអ្នកកាត់ក្បាល ម្នាក់ជាជំនួយការ
និងម្នាក់ទៀតជាមនុស្សស្រីដេកអោយគេកាត់ក្បាល។
នៅពេលដែលកំពុងកាត់ក្បាល
មនុស្សស្រីម្នាក់នេះមានអាការៈញ័រខ្លួនដូចត្រូវគេកាត់មែនទែន
តែម្តង ក្រោយមកក៏ដេកស្តូកស្តឹងគ្មានកាយវិការកំរើកសោះឡើយ។
មិនត្រឹមតែប៉ុណ្ណោះមានចេញឈាមរហាចនៅត្រង់ ក ទៀតផង
បន្ទាប់មកអ្នកកាត់ក្បាលបានរុំនូវក្រណាត់សដើម្បីជូតឈាម និង
បាំងភ្នែកអ្នកទស្សនា។
នៅពេលចុងបញ្ចប់នៃការសម្តែងនេះ
នារីម្នាក់នោះនៅតែពុំទាន់ដឹងខ្លួនឡើងវិញទៀត
ដោយពិធីករក្នុងកម្មវិធីនោះបាននិយាយថា
“ទុកអោយពួកគាត់រៀបចំនៅខាងក្រោយឆាកឡើងវិញ”។
ទន្ទឹមនឹងនេះ វាបានបង្កើតជាចម្ងល់ដល់អ្នកទស្សនា
និងអ្នកដែលបានឃើញវីដេអូក្នុង ហ្វេសបុក ដោយអ្នកខ្លះបានលើកឡើងថា
នារីម្នាក់នេះបានស្លាប់បាត់ទៅហើយ
ប៉ុន្តែគេមិនធ្វើជាឆោឡោអោយអ្នកទស្សនាមានការរន្ធត់ចិត្តនោះទេ។
ចំពោះអ្នកដែលអះអាងថា បានដឹងរឿងនេះពិត បាននិយាយថា
នាងមិនបានស្លាប់ទេ
គឺនាងនៅតែបន្តការសម្តែងនៅក្នុងកម្មវិធីផ្សេងៗទៀតបានជាមួយនិង
ក្រុមរបស់នាង។
តែទោះជាយ៉ាងណាក៏ដោយ
ប្រសិនបើវាស្ថិតក្នុងករណីឃាតកម្មដោយអចេតនាពិតមែន
នោះច្បាប់ក៏មិនអាចលើកលែងអោយបានដែរ
ហើយពុំគួរអោយមានសៀករហ័សកម្មបែបនេះ
មាននៅក្នុងប្រទេសកម្ពុជាឡើយ។
សូមបញ្ជាក់ផងដែរថា
កាលពីអតីតកាលមានអ្នកលេងសៀករហ័សកម្មកាត់ក្បាលនេះ
បានផ្តាច់ជីវិតមិត្តរួមក្រុមរបស់ខ្លួនរួចទៅហើយទាំងនៅក្នុង
ប្រទេស និងនៅក្រៅប្រទេស ដោយសារតែខុសបច្ចេកទេសសម្តែង
និងភាពមិនស្ទាត់ជំនាញរបស់អ្នកកាត់ក្បាល៕
0 comments:
Post a Comment