Home » » ស្វែងយល់ពី​អតីត​បច្ចុប្បន្ន​និង​អនាគតភាពរបស់​កុំព្យូទ័រ​លើ​តុ​

ស្វែងយល់ពី​អតីត​បច្ចុប្បន្ន​និង​អនាគតភាពរបស់​កុំព្យូទ័រ​លើ​តុ​

តើ​កុំព្យូទ័រ​លើ​តុ​គេ​លែង​ត្រូវ​ការ​ហើយ​ឬ? ឥឡូវ​នេះ​វា​ជា​សម័យកាល​មួយ​ដែល​កុំព្យូទ័រ​លើ​តុ​ចាប់​ផ្ដើម ​ហួស​សម័យ​បន្តិច​ម្ដងៗ ​ហើយ​ឥឡូវ​នេះ​វា​ជា​សម័យកាល​មួយ​ដែល​គេ​ចាប់​ផ្ដើម​ប្រើ​បច្ចេកវិទ្យា​ ថ្មីៗ​មាន​ដូចជា SmartPhones, Laptops, និង Tablets ដែល​វា​មាន​ការ​ពេញ​និយម​ពី​អ្នក​ប្រើប្រាស់​ជា​ច្រើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ ថ្ងៃ។

តាម​ការ​យល់​ឃើញ​របស់​​លោក Stephan Baker ដែល​ជា​នាយក​ប្រតិបត្តិ​ផ្នែក​ទីផ្សារ​របស់ NPD Group បាន​និយាយ​ថា” រយៈពេល​ពីរ​ឬ​បី​ឆ្នាំ​មក​នេះ​ការ​លក់​និង​ចែកចាយ​ម៉ាស៊ីន​កុំព្យូទ័រ​ ប្រភេទ Notebook បាន​កើន​ឡើង​រហូត​ដល់​៨០​ភាគរយ​ហើយ​ការ​លក់​ចែកចាយ​កុំព្យូទ័រ​លើ​តុ​បាន​ ត្រឹមតែ​ ២០​ភាគរយ​ ប៉ុណ្ណោះ”។ ដូចនេះ​វា​ជា​បញ្ហា​ចោទ​ឡើង ដែល​ថា​កុំព្យូទ័រ​លើ​តុ​លែង​មាន​ភាព​ពេញ​និយម​ប្រើ​ដូច​កាល​ពីមុន​ទៀត​ ទេ។នេះ​ក៏​សរ​ឱ្យ​ឃើញ​ថា​ម៉ាស៊ីន​កុំព្យូទ័រ​ប្រភេទ Notebook នេះ​គឺ​បាន​វាយលុក​ទីផ្សារ​របស់​កុំព្យូទ័រ​លើ​តុ​យ៉ាង​ខ្លាំង​នៅ​ចុង​ពាក់​ កណ្ដាល​ទសវត្សរ៍​ទី​១០០ នេះ។  យោង​តាម​ទិន្នន័យ​នៃ​ការ​លក់​កុំព្យូទ័រ​លើ​តុ​ឱ្យ​អតិថិជន​របស់​ សហរដ្ឋអាមេរិក​គឺ​មាន ២០.៣ ភាគរយ​នៃ​ការ​លក់​កុំព្យូទ័រ​ក្នុង​ចំណោម​ប្រភេទ​កុំព្យូទ័រ​ទាំងអស់​នេះ​គឺ ​ជា​អត្រា​មួយ​ដែល​ស្រដៀង​និង​ការ​លក់​ប្រហែល​ពីរ​ឬ​បី​ឆ្នាំ​មុន។
អ្នកវិភាគ​អ្នក​ជំនាញ​រួម​ទាំង​អ្នក​ប្រតិបត្តិ​ផ្នែក​បច្ចេកវិទ្យា​បាន​ ធ្វើ​ការ​សន្មត​ទុក​ថា​កុំព្យូទ័រ​លើ​តុ​នឹង​មិន​បាត់​ខ្លួន​ពី​​សៀវភៅ​ ប្រវត្តិសាស្ត្រ​ឡើយ​គឺ​ប្រសិន​បើ​ធ្វើ​ការ​វិភាគ​ទៅ​នៅ​ថ្ងៃ​អនាគត​ កុំព្យូទ័រ​លើ​តុ​អាច​នឹង​ជា​របស់​សម្រាប់​លេង​ហ្គេម​ដ៏​អស្ចារ្យ​ហើយ​អាច​ ឆ្នៃ​ដាក់​ចូល​ទៅ​ក្នុង​ជញ្ជាំង​បាន​យ៉ាង​ស្រួល​ហើយ​នឹង​អាច​ក្លាយ​ជា​ កុំព្យូទ័រ​ដែល​គ្មាន Hard drives ដូច​ពពួក Tablets និង Laptops ដែរ។
១)កុំព្យូទ័រ​យូរ​ដៃ​ប្រភេទLaptops

វា​ពុំ​មាន​អ្វី​ដែល​ថា​កុំព្យូទ័រ​លើ​តុ​ផ្អាក​លែង​មាន​អ្នក​ប្រើប្រាស់ ​ដូច​ថ្ងៃ​ឈប់​សម្រាក​ដែល​ឈប់​ហើយ​ដំណើរការ​វិញ​នោះ​ទេ​គឺ​មាន​ន័យ​ថា​ ប្រភេទ​កុំព្យូទ័រ​លើ​តុ​នេះ​​ត្រូវ​បាន​គេ​បោះបង់​ ឬ​គេ​លែង​ពេញ​និយម​ចាប់​តាំង​ពី​ដើម​ឆ្នាំ​២០០៩ មក​ម្ល៉េះ ហើយ​វា​ក៏​ពុំ​អាច​ពេញ​និយម​ឡើង​វិញ​ដែរ​ពីព្រោះ​ថា​បច្ចេកវិទ្យា​ចុង​ក្រោយ ​នេះ​គឺ​គេ​អាច​ប្រើ​វា​ជំនួស​បាន​ច្រើន​យ៉ាង​ទៅ​លើ​ការ​ប្រើប្រាស់​ កុំព្យូទ័រ​លើ​តុ​ឬ​ហៅ​ថា​កុំព្យូទ័រ Desktop។ តាម​របាយការណ៍​មួយ​របស់ Newswire បាន​បញ្ជាក់​ថា​ គ្មាន​ម៉ូដែល​ឬ​ប្រភេទ Hardware របស់​កុំព្យូទ័រ​លើ​តុ​ណា​មួយ​ដែល​លក់​ដាច់​ខ្លាំង​ជាង​គេ​នៅ​ក្នុង​បញ្ជី​ របស់ Amazon ឡើយ​កាល​ពី​រដូវ​កាល​បុណ្យ​ណូអែល​ឆ្នាំ​២០០៨។ គឺ​មាន​តែ​ Laptop ៧​ប្រភេទ​តែ​ប៉ុណ្ណោះ​ដែល​មាន​ការ​ពេញ​និយម​និង​លក់​ដាច់​ខ្លាំង​ជាង​គេ។ Routers បាន​និយាយ​ថា “គ្មាន​ចំណុច​ណាមួយ​ដែល​ប្រភេទ​កុំព្យូទ័រ​លើ​តុ​មាន​ភាព​ពេញ​និយម​នោះ​ទេ​ ហើយ​វា​ជា​សម័យ​កាល​មួយ​ដែល​ត្រូវ​ធ្វើការ​ផ្លាស់ប្ដូរ​ប្រភេទ​កុំព្យូទ័រ​ លើ​តុ​ចេញ​ដែល​នាំ​មក​នូវ​សម័យ​កាល​Laptopដ៏​ថ្មី​មួយ”។
២)ឥទ្ធិពល​បច្ចេកវិទ្យាTablets

ចាប់​តាំង​ពី​លោក Steve Jobs បាន​ដាក់​បង្ហាញ iPad នៅ​ឆ្នាំ​២០១០​មក​ពួក​អ្នក​ជំនាញ​ខាង​បច្ចេកវិទ្យា​ក៏​បាន​បង្កើត​និង​​តាំង ​បង្ហាញ​ Tablet ​មួយ​ដែល​មាន​រូបរាង​ដូចជា​ក្ដារ​ឆ្នួន​ហើយ​អាច​ touch screen បាន​​និង​មាន​លក្ខណៈ​ដូច​ទៅ​នឹង​កុំព្យូទ័រ​ដែរ​ហើយ​បច្ចេកវិទ្យា​មួយ​នេះ​ បាន​ទាក់ទាញ​អ្នក​ប្រើប្រាស់​យ៉ាង​ខ្លាំង​ទូទាំង​ពិភព​លោក។ គេ​ក៏​បាន​បញ្ជា​ទៀត​ថា​បច្ចេកវិទ្យា iPad គឺ​ជា​ប្រភេទ​ Tablet មួយ​ដែល​ធ្វើ​ឱ្យ​កុំព្យូទ័រ​លើ​តុ​មាន​គ្រោះថ្នាក់​ខ្លាំង​បំផុត​ពី​មួយ​ ឆ្នាំង​ទៅ​មួយ​ឆ្នាំ។​គឺ​ដោយ​សារ​កត្តា​ជា​ច្រើន​ដូចជា៖​ការ​កាន់​នៃ​ថ្ម​ របស់ iPad​ងាយ​យក​ទៅ​តាម​ខ្លួន​ ស្រាល​តួច ​មិន​មាន​ភាព​ស្មុគស្មាញ​និង​ដោយសារ​ការ​ពេញ​និយម​របស់​អ្នក​ប្រើប្រាស់​ដែល ​ថា​វា​ងាយ​ស្រួល​ ប្រើ​និង​ធ្វើ​ការ​នៅ​លើ Tablet ដូចជា​ឆែក E-mail លេង Facebook និង​ មើល​វីដេអូ​តាម​អ៊ីនធឺណិត​ដោយ​មិន​ទាមទារ​ឱ្យ​មាន​ការ​ភ្ជាប់​ឧបករណ៍​ជំនួយ​ ជា​ដើម​។
៣)ឧបករណ៍​បច្ចេកវិទ្យា Smartphones

តើ​អ្នក​ដែល​ឮ​ថា​ទូរស័ព្ទ​ប្រភេទ SmartPhones ជា​អ្នក​បញ្ចប់​នៃ​សម័យកាល​របស់​កុំព្យូទ័រ​លើ​តុ​ដែរ​ឬ​ទេ? លោក  Nigel Clifford ជា​អ្នក​ប្រតិបត្តិ​ផ្នែក​បច្ចេកវិទ្យា​របស់ CNET បាន​និយាយ​ថា​ ប្រភេទ​កុំព្យូទ័រ​លើ​តុ​ត្រូវ​បាន​បង្រួម​មក​ឱ្យ​ក្លាយ​ជា SmartPhones ក្នុង​កំឡុង​តែ​ប្រាំ​ឆ្នាំ​ប៉ុណ្ណោះ។ វា​ជា​ការ​ត្រឹមត្រូវ​ណាស់​ដែល​គាត់​បាន​ធ្វើ​ការ​ទស្សន៍ទាយ​ទុក​តាំង​ពី​ ប្រាំ​ឆ្នាំ​មុន​គឺ​តាំង​ពី​ពេល​ដែល​គាត់​ធ្វើ​ជា CEO របស់​ក្រុមហ៊ុន​កម្មវិធី Symbian មក​ម្ល៉េះ។ អ្វី​ទៅ​ជា​ Symbian ? Symbian គឺ​ជា​ប្រព័ន្ធ​ដំណើរ​ការ​របស់​ទូរស័ព្ទ​ដែល​ទទួល​ស្គាល់​ដោយ​ក្រុមហ៊ុន Nokia ក្នុង​ឆ្នាំ​២០០៨​ហើយ​រហូត​ដល់​ឆ្នាំ ២០១២​នេះ​ ប្រព័ន្ធ​ប្រតិបត្តិការ​ Symbian OS ត្រូវ​បាន​បញ្ចប់​ដំណើរការ​ដោយ​សារ​ការ​និយម​ប្រើ​នៃ​ទូរស័ព្ទ​ដែល​ ប្រតិបត្តិការ​ដោយ Windows Phone 7។ ចុះ​ចំណែក​កុំព្យូទ័រ​លើ​តុ​វិញ​នៅ​តែ​ប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ​ដដែល​ឬ​យ៉ាង​ណា?។
៤)​វត្តមាន​ឧបករណ៍Video Games​ក៏​ជា​ផ្នែក​មួយ​នៃ​គូរ​ប្រជែង Desktop

អ្នក​ក៏​បាន​ដឹង​ដែល​ថា Video Games ជា​ព្រួញ​ទី​ពីរ​ដែល​ធ្វើ​ឱ្យ​កុំព្យូទ័រ​លើ​តុ​លែង​សូវ​​មាន​អ្នក​និយម​ ប្រើប្រាស់​ដើម្បី​លេង​ហ្គេម​អស់​មួយ​ចំនួន​ធំ។ នេះ​គឺ​ជា​ការ​ស្រាយ​បង្ហាញ​របស់​លោក Olin Coles ដែល​ជា​អ្នក​ប្រតិបត្តិ​​ផ្នែក​និពន្ធ​របស់ Benchumark Revews ​ហើយ​គាត់​ក៏​បាន​សរសេរ​ថា “Video Games បាន​វាយលុក​ទីផ្សារ​កុំព្យូទ័រ​លើ​តុ”ក៏​ពិត​មែន​ប៉ុន្តែ​គាត់​ក៏​បាន​ បង្ហាញ​ពី​ការ​បង្កើត​កុំព្យូទ័រ​លើ​តុ​មក​ដើម្បី​សម្រាប់​ការ​លេង​ ហ្គេម​ការ​កំណត់​ពេល​ការងារ​ឬ​សម្រាប់​ការ​កម្សាន្ត​ផ្សេងៗ​ផង​ដែរ។​គាត់​ បាន​បន្ថែម​ទៀត​ថា​មាន​មនុស្ស​ជា​ច្រើន​បាន​ជ្រើសរើស​ប្រើ Notebook និង​ ឧបករណ៍​​ទូរស័ព្ទ​ដើម្បី​ជំនួស​ឱ្យ​ការ​ប្រើ​កុំព្យូទ័រ​លើ​តុ​ពី​ព្រោះ​វា​ បាន​ផ្ដល់​លក្ខណៈ​ងាយ​ស្រួល​ក្នុង​ការ​លេង​ហ្គេម​និង​កិច្ចការ​ផ្សេង​របស់​ ពួក​គេ។ ប៉ុន្តែ​ជា​ទូ​ទៅ​អ្នក​បង្កើត​ហ្គេម​ភាគ​ច្រើន​ចូលចិត្ត​រចនា​ហ្គេម​ថ្មីៗ​ ក្នុង​គោល​បំណង​សម្រាប់​​ដាក់​ឱ្យ​ដំណើរការ​ក្នុង​កុំព្យូទ័រ​លើ​តុ​ដោយ​គេ​ គិត​ថា​កុំព្យូទ័រ​លើ​តុ​ឬ​ហៅ​ថា​កុំព្យូទ័រ Deskot​មាន​លក្ខណៈ​ល្អ​សម្រាប់​ហ្គេម​គ្រប់​ប្រភេទ។ ហេតុនេះ​ហើយ​ទើប​លោក Coles មិន​ទាន់​ប្រកាស​ថា​យុគសម័យ​នៃ​ការ​ប្រើប្រាស់​កុំព្យូទ័រ​លើ​តុ​មិន​ទាន់​ ត្រូវ​បាន​បញ្ចប់​នៅ​ឡើយ​ទេ។ ប៉ុន្តែ​គាត់​គ្រាន់​តែ​និយាយ​ថា​”សម័យកាល​នៃ​ការ​ប្រើ​កុំព្យូទ័រ​លើ​តុ​ ជិត​ត្រូវ​បាន​បញ្ចប់​ហើយ”។
៥)​បច្ចេកវិទ្យាInternet, Web, Cloud​បង្កើន​ល្បឿន​ទៅ​មុខ​ឥត​ឈប់

កាល​ពី​ឆ្នាំ ១៩៩៦ លោក Steve Jobs ​និយាយ​ដោយ​ខ្លី​ថា “ឧស្សាហកម្ម​ផលិត​កុំព្យូទ័រ​លើ​តុ​នឹង​ត្រូវ​បិទ​ទ្វារ”។ហើយ​ គាត់​ក៏​បាន​បន្ថែម​ទៀត​ថា Web និង Hardwareនៅ​ថ្ងៃ​អនាគត​នឹង​អាច​រចនា​ឡើង​ថ្មី​ស្រឡាង​ហើយ​វា​មាន​អានុភាព​ ខ្លាំង​ជាង​ការ​ប្រើ​ប្រាស់ Web ជាមួយ​និង​កុំព្យូទ័រ​លើ​តុ​ថែម​ទៀត​ផង។ លោក​ Jobs ក៏​បាន​ជជែក​អំពី​បញ្ហា​នេះ​ជាមួយ​ ក្រុមហ៊ុន Microsoft ដែល​ជា​ក្រុមហ៊ុន​គ្រប​ដណ្ដប់​លើ​កុំព្យូទ័រ​លើ​តុ​ពី​បញ្ហា​បំឡាស់​ប្ដូរ​ នៃ​ព្រឹត្តិការណ៍​ដែល​នឹង​កើត​មាន​ឡើង​ជា​បន្ទាប់​នោះ​ផង​ដែរ។​យ៉ាងណាមិញ​ លោក​ Jobs ក៏​បាន​និយាយ​គាំ​ទ្រ​ចំពោះ​ឧទាហរណ៍​ជាក់​ស្ដែង​ថា​មនុស្ស​នៅ​ចុង​ទសវត្សរ៍​ ទី ៩០ នឹង​បាន​ឃើញ​ Web និង​ កម្មវិធី Web មាន​លក្ខណៈ​ស្រដៀង​ទៅ​និង​កុំព្យូទ័រ​ផង​ដែរ ។
៦)​ការ​ប្រកួតប្រជែង​បច្ចេកវិទ្យា​រវាង  Sun Microsystems & Microsoft

តាំង​ពី​ទសវត្សរ៍​ទី ៩០ នៃ​ការ​ប្រើប្រាស់​កុំព្យូទ័រ​ប្រភេទ Sun Microsystems ដែល​ក្រោយ​មក​វា​ត្រូវ​បាន​ទម្លាយ​ខ្លួន​មក​ជា JavaStation ឬ​ហៅថា​កុំព្យូទ័រ​ភ្ជាប់​បណ្ដាញ​(Network Computer) ដែល​រចនា​ឡើង​សម្រាប់​អ្នក​ប្រើប្រាស់​នៅ​លើ Online។ ប្រភេទ​ឧបករណ៍​នេះ​គ្មាន Hard disks,​ រន្ធ​ដោត(Slot) ឬ CD-ROM នោះ​ទេ​។ មាន​ក្រុមហ៊ុន​ជា​ច្រើន​រួម​បញ្ចូល​ទាំង​ Oracle ផង​បាន​ចាប់​ផ្ដើម​ផលិត​កុំព្យូទ័រ Network នេះ​ឡើង​ហើយ​បញ្ឈប់​ការ​ផលិត​កុំព្យូទ័រ​លើ​តុ។ មាន​ចំណុច​មួយ​ដែល​ក្រុមហ៊ុន Microsoft ព្យាយាម​ធ្វើ​ គឺ​ត្រូវ​ធ្វើ​យ៉ាងណា​ឱ្យ​ Network computer អាច​ដំណើរ​ការ​ទៅ​វិញ​ទៅ​មក​បាន​ជាមួយ​នឹង​កុំព្យូទ័រ​លើ​តុ​ក៏​ប៉ុន្តែ​នៅ​ ទីបំផុត​ Network Computer ក៏​មាន​អាទិភាព​ជាង​ កុំព្យូទ័រ​លើ​តុ​ព្រោះ​ដោយ​សារ​វា​បាន​ធ្លាក់​ថ្លៃ​នា​ចុង​ទសវត្សរ៍​ទី​៩០​ ហើយ​ក្រុមហ៊ុន Microsoft ក៏​សម្រេច​ចិត្ត​ដាក់​កម្មវិធី Beb Browserដើម្បី​ឱ្យ​អ្នក​ប្រើ​ប្រាស់​កុំព្យូទ័រ​លើ​តុ​ទាំងអស់​អាច​ចូល​ទៅ Online​បាន។
៧)ការ​ថយ​ចុះ​នៃ​ការ​លក់​កុំព្យូទ័រ​លើ​តុ​ក្នុង​ឆ្នាំ​២០០៨-២០០៩

យោង​ទៅ​តាម​សារព័ត៌មាន​ British tech បាន​ឱ្យ​ដឹង​ថា​ការ​លក់​កុំព្យូទ័រ​លើ​តុ​បាន​ថយ​ចុះ​នៅ​ក្នុង​ឆ្នាំ​ ២០០៨-២០០៩​នេះ ដោយ​ជំនួស​ដោយ​ការ​លក់​ដាច់​នូវ​កុំព្យូទ័រ​ប្រភេទ Notebook ទៅ​វិញ។ ការ​លក់​ដាច់​នៃ​ប្រភេទ​កុំព្យូទ័រ Notebook នេះ​បាន​ធ្វើ​ឱ្យ​កុំព្យូទ័រ​លើ​តុ​ចាប់​ផ្ដើម​មាន​ឱនភាព​បន្តិច​ម្ដងៗ​ហើយ​ មាន​មនុស្ស​ជា​ច្រើន​បាន​ផ្លាស់​ប្ដូរ​ការ​ប្រើប្រាស់​កុំព្យូទ័រ​លើ​តុ​មក​ ប្រើ​កុំព្យូទ័រ​ Notebook វិញ។បើ​តាម​អ្នក​ស្រាវ​ជ្រាវ​ផ្នែក​ទីផ្សារ​របស់​ក្រុមហ៊ុន IDC បាន​ឱ្យ​ដឹង​ថា​កុំព្យូទ័រ​លើ​តុ​ក៏​នៅ​តែ​បន្ត​កើន​ឡើង​រហូត​ដល់​ឆ្នាំ​ ២០១៥​ផង​ដែរ​គឺ​អាច​មាន​១​ភាគរយ​ក្នុង​មួយឆ្នាំៗ​ក៏​ប៉ុន្តែ​បើ​ប្រៀប​ធៀប​ និង​កុំព្យូទ័រ​ប្រភេទ Notebook វិញ​គឺ​វា​កើន​ឡើង​យ៉ាង​រហ័ស​គឺ​អាច​កើន​ឡើង​រហូត​ដល់​១៥​ភាគរយ​នៅ​ក្នុង​ ចន្លោះ​ឆ្នាំ​២០១២-២០១៥។
៨)បណ្ដុំ​ឧបករណ៍ Zero Client

នៅ​ក្នុង​ឆ្នាំ​២០០៨ មាន​ឧបករណ៍​មួយ​ដែល​មាន​លក្ខណៈ​ដូច​រាង​កូប​ហើយ​មាន​ទំហំ​ប្រហែល​ កេស​CD មួយ​ដែល​ត្រូវ​បាន​គេ​ឱ្យ​ឈ្មោះ​ថា​ Pano ឬ​ Zero Client ។ ឧបករណ៍ Pano នេះ​ជា​បណ្ដុំ​នៃ​ Mouse, Keyboard, Monitor, និង External USB ដែល​អាច​ភ្ជាប់​ឱ្យ​ដំណើរ​ការ​ជាមួយ​ Microsoft Windows បាន​ហើយ​អាច​ស្តុក​ទុក​នៅ​លើ Remote Server។​ឧបករណ៍​នេះ​គ្មាន​ប្រព័ន្ធ​ប្រតិបត្តិការ​(OS)ទេ​ហើយ​ក៏​គ្មាន Driver កម្មវិធី, CPU, អង្គ​ចងចាំ(Memory), Hard disk, ឬ​ក៏​ក្រាហ្វិក​ដែរ។ អ្នក​ប្រតិបត្តិ​ផ្នែក​លក់ Pano ម្នាក់​របស់​ចក្រភព​អង់គ្លេស​បាន​និយាយ​ថា”ឧបករណ៍ Pano នេះ​រួម​ទាំង​ឧបករណ៍​បច្ចេកវិទ្យា​ផ្សេង​ទៀត​គឺ​ប្រាកដ​ជា​អាច​នឹង​ធ្វើការ​ ផ្លាស់​ប្ដូរ​ ប្រភេទ​កុំព្យូទ័រ​លើ​តុ​បាន​ជា​ពុំ​ខាន”។ ម្យ៉ាងវិញទៀត​ក្រុមហ៊ុន​ដែល​លក់​បន្ត​ឧបករណ៍ Pano នេះ​គឺ​នៅ​បន្ត​លក់​វា​យ៉ាង​សកម្ម​បើ​ទោះ​បី​ជា​វា​មិន​ទាន់​ជំនួស​តំណែង​ កុំព្យូទ័រ​លើ​តុ​យ៉ាង​ណា​ក៏​ដោយ​ប៉ុន្តែ​វា​ក៏​ជា​គូរ​ប្រជែង​នៃ​ កុំព្យូទ័រ​លើ​តុ​ដែរ។
៩)កម្មវិធីChromebooks: NC 2.0
លោក Tim Beyers បាន​និយាយ​ថា”ប្រភេទ​កុំព្យូទ័រ​ដែល​មាន​ការ​ថែទាំ​និង​ធានា​​ដូច​ជា​ កុំព្យូទ័រ​ប្រភេទ Chromebook ជា​ដើម​ វា​អាច​នឹង​ធ្វើការ​វាយលុក​ទៅ​លើ​ប្រភេទ​កុំព្យូទ័រ​លើ​តុ​និង​ប្រភេទ Windows បាន​ក្នុង​កំឡុង​រយៈពេល​តែ ១០​ឆ្នាំ​ប៉ុណ្ណោះ។ហើយ​ការ​ចែក​ចាយ​វា​នឹង​ត្រូវ​ធ្វើ​ឡើង​តាម​ការ​ធ្វើ​ ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន Microsoft”។ លោក Beyers បាន​បន្ត​ទៀត​ថា ចំពោះ​ការ​ប្រើប្រាស់​ Browser របស់​កុំព្យូទ័រ​នេះ​វិញ​គឺ​វា​អាច​ដំណើរការ​យ៉ាង​លឿន​ជាមួយ​និង បណ្ដាញ​សេវា​ដូចជា​ការ​ប្រើប្រាស់​បណ្ដាញ​សង្គម​និង​ការ​មើល​វីដេអូ​តាម​ អ៊ីនធឺណិត​ ការ​កម្សាន្ត​និង​អាច​ប្រើ​ទៅ​តាម​តម្រូវការ​របស់​អ្នក​ប្រើ​ផង​ដែរ។ យ៉ាងណាមិញ​វា​មិន​គ្រាន់​តែ​វាយ​លុក​ទៅ​លើ​ប្រភេទ​កុំព្យូទ័រ​លើ​តុ​ ប៉ុណ្ណោះ​ទេ​វា​ថែម​ទាំង​វាយ​លុក​ទៅ​លើ​គ្រប់​ប្រភេទ​កុំព្យូទ័រ​ទាំង​អស់​ ក្នុង​ឆ្នាំ​ ២០២០។ ប៉ុន្តែ​គាត់​បាន​បញ្ជាក់​ថា​គាត់​ពុំ​បាន​ដឹង​អំពី​តម្លៃ​និង​កាល​បរិច្ឆេទ ​ចេញ​លក់​ឱ្យ​ ប្រាកដ​នោះ​ទេ។
១០)កុំព្យូទ័រ​ប្រភេទ Ultimate Desktop

លោក Nate Ralph បាន​និយាយ​ថា​ប្រភេទ​កុំព្យូទ័រ​លើ​តុ​បាន​ផ្អាក​ចរាចរណ៍​លើ​ទី​ផ្សារ​ទៅ​ ហើយ​ហើយ​វា​បាន​ជំនួស​មក​វិញ​នូវ​កុំព្យូទ័រ​ម៉ាក​ថ្មី​ដែល​មាន​រាង​ស្ដើង​ ហើយ​វា​មាន​ភាព​ងាយ​ស្រួល​ដល់​អ្នក​ដែល​ចូលចិត្ត​លេង​ហ្គេម​និង​កម្សាន្ត​ ផ្សេងៗ។ វា​ជា​ប្រភេទ​កុំព្យូទ័រ​ដែល​អាច​បត់​បាន​ហើយ​អាច​យក​វា​ទៅ​បាន​គ្រប់​ ទីកន្លែង។ នេះ​ជា​ការ​ផ្លាស់ប្ដូរ​ ថ្មី​មួយ​ពី​ប្រភេទ​កុំព្យូទ័រ​លើ​តុ​មក​ជា​កុំព្យូទ័រ​ ប្រភេទUltimate Desktop​ ដូចជា​ម៉ាក Intel’s IVY Bridge និង AMD’s Piledriverជាដើម​ដែល​ធ្វើ​ឱ្យ Desktopមាន​រាង​ស្ដើង​និង​អាច​បត់​បាន​។
បើ​ការ​វិវត្ត​បច្ចេកវិទ្យា​យ៉ាង​លឿន​ដូច​ព្រួញ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ ឆ្នាំ​ហើយ​មាន​លក្ខណ​ទំនើប​គ្រប់​បច្ចេកវិទ្យា​បែប​នេះ​តើ​រយៈពេល​ បច្ចុប្បន្ន​រហូត​ដល់​ឆ្នាំ​២០១៥​កុំព្យូទ័រ​លើ​តុ​និង​ទៅ​ជា​យ៉ាង​ណា​ឬ​មួយ ​កុំព្យូទ័រ​លើ​តុ​មិន​អាច​ខ្វះ​បាន​សម្រាប់​បម្រើ​ត្រូវ​ការ​ប្រើប្រាស់​ របស់​ក្រុមហ៊ុន?​ភាព​ពិត​ជាក់​ស្ដែង​ប្រភេទ​កុំព្យូទ័រ​លើ​តុ​ក៏​មិន​បាន​ បង្អង់​នៅ​ស្ងៀម​ឡើយ​ទទឹម​និង​បច្ចេកវិទ្យា Tablet បង្កើន​ល្បឿន​របស់​ខ្លួន​និង​ទាញ​យក​ចំណាប់​អារម្មណ៍​យ៉ាង​ច្រើន​នា​ពេល​ នេះ៕
Share this article :

0 comments:

Post a Comment

Test Footer

 
Support : Creating Website | Johny Template | Mas Template
Copyright © 2013. Cambodia IT - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger