Samsung Galaxy S4 គឺជា Smartphone
ថ្មីមួយគ្រឿងទៀតដែលទើបនឹងចូលដល់ទីផ្សារពិភពលោកក្នុងខែមេសានេះ
ប៉ុណ្ណោះ។ វាគឺជាដៃគូជីវិតថ្មីរបស់លោកអ្នក
ដែលធ្វើឱ្យការរស់នៅរបស់លោកអ្នកកាន់តែមានភាពរីករាយបន្ថែម
ព្រមជាមួយនឹងភាពទាន់សម័យនៃជីវិត។ វាមានអេក្រង់ទំហំ ៥អ៊ីញ
គឺធំជាង Galaxy S III ព្រមទាំងមានរាងស្ដើងជាង S III ផងដែរ។
ជាពិសេសក្រុមហ៊ុន Samsung បានដាក់បន្ថែមនូវបច្ចេកវិទ្យា Samsung
Smart Pause នៅលើ Galaxy S 4
ដែលវាជាបច្ចេកវិទ្យាថ្មីមួយដែលស្ដែងឡើងនៅពេលយើងកំពុងមើល
វីដេអូ ហើយពេលយើងងាកមុខចេញពីវីដេអូ នោះវីដេអូនឹង Pause
ជាស្វ័យប្រវត្តិ តែពេលអ្នកបែរមកមើលវីដេអូនោះវិញ
វានឹងដំណើរការជាធម្មតាវិញដោយមិនចាំបាច់ចុចប៊ូតុង Play ឡើយ។
នៅមានបច្ចេកវិទ្យាថ្មីជាច្រើនទៀតដូចជា Samsung WatchON, Air View,
Optical Reader, S Health ជាដើម។ មិនតែប៉ុណ្ណោះអេក្រង់ទំហំ
៥អ៊ីញរបស់វា មានកម្រិតភាពច្បាស់ដល់ទៅ 1080 x 1920 pixels ប្រភេទ
Super AMOLED។
ហើយជាពិសេសនោះអ្នកក៏នឹងពេញចិត្តជាមួយនឹងកាមេរ៉ាដែលមានទំហំ
ដល់ទៅ 13MP ព្រមទាំង OS ប្រភេទ Android Jelly Bean v4.2.2
និងល្បឿនដ៏លឿនជាមួយនឹង CPU ទំហំ 1.6GHz៕
លក្ខណសម្បត្តិនៃ Galaxy S4៖
- ប្រព័ន្ធប្រតិបត្តិការ OS៖ Android Jelly Bean v4.2.2 ឥ
- CPU មាន ២ប្រភេទគឺ Quad-core 1.6 GHz Cortex-A15 & quad-core 1.2 GHz Cortex-A7
- Chipset ប្រភេទ Exynos 5 Octa 5410
- RAM ទំហំ 2GB
- ការផ្ទុក ខាងក្នុងទំហំ 16/32/64 GB និងខាងក្រៅអាចដាក់ MicroSD បាន 64GB
- អេក្រង់ទំហំ 5.0 inch ប្រភេទ Super AMOLED capacitive touchscreen, 16M colors
- កម្រិតភាពច្បាស់៖ 1080 x 1920 pixels
- កាមេរ៉ាក្រោយទំហំ 13MP, 4128 x 3096 pixels, autofocus, LED flash និងកាមេរ៉ាមុខទំហំ 2MP
- PC Sync : KIES, KIES Air
- ទម្ងន់ ១៣០ក្រាម
- វិមាត្រ136.6 x 69.8 x 7.9 មម
- ថាមពលថ្ម៖ 2600mAh
តម្លៃប្រហែល៖ 658$
0 comments:
Post a Comment