Home » » ដំណើរ​ការ​ប្រព័ន្ធ​ប្រតិបត្តិការ Android នៅ​លើ Windows

ដំណើរ​ការ​ប្រព័ន្ធ​ប្រតិបត្តិការ Android នៅ​លើ Windows

អ្នក​ធ្លាប់​បាន​ដឹង​ហើយ​ថា ប្រព័ន្ធ​ប្រតិបត្តិការ Android គឺ​វា​អាច​ដំណើរ​ការ​បាន​តែ​នៅ​លើ​ប្រភេទ ទូរស័ព្ទ​ SmartPhone ឬ Tabletប៉ុណ្ណោះ។ ប៉ុន្តែ​នៅ​ពេល​នេះ​ទស្សនាវដ្ដី​វិទ្យាសាស្ត្រ​កុំព្យូទ័រ​យើង​ នឹង​បង្ហាញ​មិត្ត​អ្នក​អាន​អំពី​កម្មវិធី​មួយ​ឈ្មោះ​ថា YouWave For Android ដែល​កម្មវិធី​នេះ​មាន​សមត្ថភាព​អាច​ធ្វើ​ឱ្យ​ប្រព័ន្ធ​ប្រតិបត្តិការ Android អាច​ដំណើរ​ការ​នៅ​លើ Windows បាន​យ៉ាង​ងាយ​ស្រួល។
តើ​កម្មវិធី YouWave នេះ​មាន​លក្ខណៈ​ពិសេស​យ៉ាង​ដូច​ម្ដេច?
ជា​ការ​ពិត​ណាស់​ ដូច​អ្វី​ដែល​យើង​បាន​និយាយ​ខាង​លើ គឺ​កម្មវិធី YouWave នេះ​អាច​ធ្វើ​ឱ្យ​Android ដែល​ធ្លាប់​ជា​ប្រព័ន្ធ​ប្រតិបត្តិការ​លើំ Smart Phone បម្លែង​ខ្លួន​មក​ដំណើរ​ការ​លើ Windows បាន ដែល​នៅ​ក្នុង​នោះ​លោក​អ្នក​អាច​ចូល​ទៅ​ទាញ​យក Application ផ្សេងៗ​បាន​យ៉ាង​ច្រើន​នៅ​លើ App Store ឬ Google Play បាន​ដូច​ធម្មតា។
លក្ខណៈ​ពិសេស៖
  • ឈ្មោះ​កម្មវិធី៖ YouWave For Android
  • ទំហំ 149 MB
  • ដំណើរ​ការ​លើ Windows XP/Vista/ 7 , 32/64 bit
  • ទីតាំង​ទាញ​យក www.youwave.com</li>
វិធី​ដំឡើង​និង​ប្រើ​ប្រាស់
១. ដំបូង​លោក​អ្នក​ត្រូវ​ទាញ​យក​កម្មវិធី Youwave For Android នេះ​ចេញ​ពី​គេហទំព័រ​ខាង​លើ​ឬ ត្រូវ​ទាញ​យក​ចេញ​ពី​ស៊ីឌី របស់​យើង​នៅ​ក្នុង​ខែ​នេះ។ បន្ទាប់​មក​សូម​លោក​អ្នក​ដំឡើង​កម្មវិធី​នេះ​ចូល​ទៅ​ក្នុង​ Windows របស់​អ្នក។
2-youwave
២. នៅ​ពេល​នេះ​កម្មវិធី YouWave For Android កំពុង​ប្រតិបត្តិការ​ដំឡើង។ អ្នក​ត្រូវ​រង់​ចាំ​រហូត​ដល់​ពេល​វា​ដំឡើង​ចប់​ រួច​ចុច​លើ Finish ។
3-youwave
៣. ក្រោយ​ពី​អ្នក​បាន​ចុច​លើ Finish រួច​ នោះ​អ្នក​នឹង​ឃើញ​មាន​ផ្ទាំង​មួយ​លោត​ចេញ​មក។ ផ្ទាំង​នេះ​បង្ហាញ​អំពី​ភាព​ជោគជ័យ​នៃ​ការ​ដំឡើង។
4-youwave
៤. ក្រោយ​ពី​អ្នក​បាន​ដំឡើង​រួច​អ្នក​ត្រូវ​ Copy file ពីរ​ដែល​មាន​នៅ​ក្នុង Patch យក​ទៅ​ដាក់​នៅ​ក្នុង​ទីតាំង​ដែល​អ្នក​បាន​ដំឡើង។ ឧ. C:\Program Files (x86)\YouWave_Android ។ រួច​ចុច​លើ File Patch ហើយ​ដំឡើង Patch ទៅ​ជា​ការ​ស្រេច។
៥. នៅ​ពេល​នេះ​អ្នក​អាច​ប្រើ​កម្មវិធី​នេះ​ Full Version បាន​ហើយ។ សូម​ចុច​បើក​វា​តាម​ធម្មតា​ នោះ​អ្នក​នឹង​ឃើញ​មាន​ផ្ទាំង​មួយ​ចេញ​មក​ដូច​ខាងក្រោម៖
5-youwave
៦. នៅ​ខាង​ឆ្វេង​នៃ​ផ្ទាំង YouWave អ្នក​នឹង​ឃើញ​អាយ​ខុន​មួយ​ឈ្មោះ​ថា Google Play ។ មាន​ន័យ​ថា​លោក​អ្នក​អាច​ទាញ​យក​កម្មវិធី​ថ្មីៗ ពី App Store របស់ Android យក​មក​ដំឡើង​ដាក់​លើ Android ក្នុង​ Windows របស់​អ្នក​បាន​យ៉ាង​ងាយ​ស្រួល។
៧. ប្រសិន​បើ​អ្នក​ចង់​បាន​ App Store បន្ថែម​ទៀត​ក្រៅ​ពី Google Play ដូច​ជា 1Mobile, Appoke Market ជា​ដើម​ នោះ​អ្នក​ត្រូវ​ចុច​លើ View រួច​ជ្រើស​យក Online Content នោះ​អ្នក​នឹង​ឃើញ​ផ្ទាំង​មួយ​បង្ហាញ​មក ហើយ​អ្នក​ត្រូវ​ចុច​លើ​វា​ដើម្បី​ដំឡើង​ បន្ទាប់​ពី​ដំឡើង​រួច​អ្នក​នឹង​អាច​ប្រើ App Store ទាំង​នេះ​បាន​យ៉ាង​ងាយ​ស្រួល។
៨. នៅ​ទី​បញ្ចប់​លោក​អ្នក​នឹង​អាច​ធ្វើ​ការ​ប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ Android នៅ​លើ Windows បាន​យ៉ាង​ស្រួល ហើយ​អ្នក​នឹង​អាច​ធ្វើ​ការ​ទាញ​យក​កម្មវិធី​ថ្មីៗ ជាមួយ Android និង​លេង​កម្សាន្ត​ជា​ច្រើន​ទៀត​បាន​ផង​ដែរ៕
7-youwave
Share this article :

0 comments:

Post a Comment

Test Footer

 
Support : Creating Website | Johny Template | Mas Template
Copyright © 2013. Cambodia IT - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger