ក្នុងកំឡុងពេលដែលក្រុមហ៊ុន EA ដែលជាក្រុមហ៊ុនផលិតហ្គេមកម្សាន្តដ៏ធំមួយ កំពុងទទួលបាននូវភាពជោគជ័យគួរកត់ឱ្យសម្គាល់ បែរជាត្រូវប្រកាសថាត្រូវកាត់បន្ថយបុគ្គលិកដើម្បីទប់ទល់ផ្នែក ហិរញ្ញវត្ថុទៅវិញ, តើលោកអ្នកយល់យ៉ាងណាចំពោះបញ្ហានេះ?

ថ្មីៗនេះប្រធានការិយាល័យផ្នែកហិរញ្ញវត្ថុរបស់ EA បានធ្វើការប្រកាសយ៉ាងច្បាស់ថា ក្រុមហ៊ុននឹងបញ្ឈប់បុគ្គលិកចំនួន ៩០០នាក់ចេញយ៉ាងទាន់ហន់។ លោកBlake Jorgensen ដែលជាអនុប្រធានក្រុមហ៊ុនបានឱ្យដឹងថា នេះផែនការកាត់បន្ថយការចំណាយរបស់ក្រុមហ៊ុន ហើយវាមានប្រសិទ្ធភាពអាចកាត់បន្ថយការចំណាយបាន ១០ភាគរយ។ លោក Jorgensen បានបន្ថែមថា នៅពេលនេះក្រុមហ៊ុនកំពុងធ្វើការដើម្បីកាត់បន្ថយការចំណាយឱ្យបាន ២០ភាគរយ។ ចំណែកលោក Frank Gibeau ជាប្រធានក្រុមហ៊ុនបាននិយាយប្រាប់ដោយសង្ខេបថា បញ្ហាផ្នែកហិរញ្ញវត្ថុនេះ គឺមកពីការបញ្ចេញលក់ហ្គេម SimCity ដែលបណ្ដាលឱ្យមានអ្នកលេងជាច្រើនអ្នកមិនបានលេងហ្គេមថ្មីរបស់ ពួកគេ។ ដូច្នេះដើម្បីសម្រាលបញ្ហានេះក្រុមហ៊ុនត្រូវសម្រេចបញ្ឈប់បុគ្គលិក មួយចំនួនចេញ ដើម្បីស្ដារស្ថានភាពដែលកំពុងអាប់អួ៕
0 comments:
Post a Comment