យើងបានដឹងហើយថានៅកន្លែងមួយចំនួនដូចជា ហាងកាហ្វេ វិទ្យាស្ថាន និងនៅសកលវិទ្យាល័យមួយភាគធំបានធ្វើការផ្ដល់នូវ Internet ដល់អតិថិជន សិស្ស និស្សិត ដែលភាគច្រើនជាលក្ខណៈ Wireless ។ការផ្ដល់នូវ Internet ទាំងនោះវាមិនជាទូរលំទូរលាយប៉ុន្មានទេព្រោះថា Wireless ខ្លះគេបានផ្ដល់អោយយើងអាចលេងបានតែមួយម៉ោងឫ ៤០នាទី ឫក៏ទៅតាមតែរយៈពេលដែលគេបានកំណត់អោយ។ចំពោះការកំណត់ទាំងនោះបានធ្វើអោយមានការពិបាកក្នុងការលេង Internet យ៉ាងខ្លាំង។ ហេតុដូចនេះហើយទើបយើងនិងណែនាំអ្នកអោយធ្វើយ៉ាងណាអាចដំណើរការ Internet បានយូរដោយមិនមានការអាក់ខាន់ក្នុងការលេង Internet របស់អ្នកនោះទេ។ជាដំបូងអ្នកនិងឆ្ងល់ថា តើយើងធ្វើយ៉ាងណាអាចដំណើរការនូវ Internet បានយូរ? ក៏ប៉ុន្ដែដើម្បីដំណើរការ Internet បានយូរអ្នកត្រូវប្រាកដថាអ្នកមានកម្មវិធីមួយឈ្មោះ Technitium Mac Address v6 ដែលកម្មវិធីនេះផ្ដល់អោយ Download ដោយស៊េរីនៅលើ Internet ។ជាបន្តយើងនិងធ្វើការបរិយាយអំពីអត្ថប្រយោជន៍របស់ Technitium Mac Address v6។

លក្ខណៈពិសេសរបស់វាមានដូចជា៖
- Internet Protocol v6 (Ipv6)អាចSupport ទៅនិងវា
- អាចដំណើរការជាមួយនិងWindow 7, Window 8(Developer Preview)ទាំង32-bit និង 64-bit
- Update លក្ខណៈសំខាន់ៗរបស់វាដោយស្វ័យប្រវត្តិ
- Update នូវលក្ខណៈសំខាន់ៗរបស់ Network Card
- មានភាពលឿនក្នុងការភ្ជាប់រវាង Network និង Network អោយវាស្គាល់គ្នា
ហើយTechnitium Mac Address v6 មានទីតាំងដែលស្ថិតនៅក្នុង Registry របស់ Window(HKEY_LOCAL_MACHINE\SYSTEM\CurrentControlSet\Control\Class\{4D36E972-E325-11CE-BFC1- 08002bE10318} \[ID of NIC e.g. 0001] ) ។
របៀបផ្លាស់ប្ដូរ Address
1.ពេលដំណើរការ Technitium Mac Address v6នោះវានិងបង្ហាញនូវប្រភេទនៃ Network ទាំងអស់
2.ជ្រើសយកប្រភេទNetwork ដែលអ្នកចង់ធ្វើការផ្លាស់ប្ដូរ
1.ពេលដំណើរការ Technitium Mac Address v6នោះវានិងបង្ហាញនូវប្រភេទនៃ Network ទាំងអស់
2.ជ្រើសយកប្រភេទNetwork ដែលអ្នកចង់ធ្វើការផ្លាស់ប្ដូរ
1.ចុចលើប៊ូតុង Information រួចចុចយកប៊ូតុង Random MAC Address
2.បន្ទាប់គូសយក Use ’02′ as first octet of MAC address
3.បន្ទាប់មកចុចប៊ូតុង Changeជាការស្រេច
ម្យ៉ាងវិញទៀតយើងអាចធ្វើ IP Address របស់ Computer យើងមកដូចដើមវិញដោយចុចលើ ប៊ូតុង Restore Original។សូមមើលរូបភាពខាងក្រោម៖

ជាចុងក្រោយអ្នកនឹងអាចដំណើរការ Internet បានយូរដោយគ្រាន់តែធ្វើទៅតាមជំហានដែលយើងបានបង្ហាញខាងលើនេះទៅវាជាការស្រេច។
ចំណាំ៖ កម្មវិធីនេះមិនអាចធ្វើការផ្លាស់ប្ដូរនូវ MAC Address របស់ Microsoft Network Bridge. បាននោះទេ ហើយដើម្បីបន្តលេង Internet បានយូរតាមតម្រូវការរបស់អ្នកលុះត្រាតែអ្នកត្រូវចុចប្ដូរលេខ IP Address រាល់ពេលកំណត់របស់ Internet ម្ដងៗ៕

0 comments:
Post a Comment