Home » » iPad Mini ជំនាន់ថ្មី នឹងមានមកជាមួយ Retina Display

iPad Mini ជំនាន់ថ្មី នឹងមានមកជាមួយ Retina Display

ដូចដែល​លោកអ្នក​ធ្លាប់​បានដឹង​បានលឺ​ កាលពីពេល​កន្លងមកនេះ​ហើយ​ថា ក្រុមហ៊ុន Apple នឹង​ចេញលក់​នូវ iPad Mini ស៊េរី​ថ្មី​ដោយ​គ្មាន​ប្រើប្រាស់​បច្ចេកវិទ្យា Retina Display ទេ ប៉ុន្តែ​ឥឡូវ​បែរជា​លេច​លឺថា ចាប់យក Retina Display មក​បំពាក់​ទៅវិញ។
អេក្រង់​ប្រភេទ Ratina Display ដែល​បំពាក់​នៅលើ iPad Mini ស៊េរី​ថ្មី​ត្រូវបាន​គេ​រំពឹងទុក​ថា ផ្គត់​ផ្គង​ដោយ​ក្រុមហ៊ុន Samsung, Sharp និង LG។ជាការ​ពិតណាស់ មុនដំបូង​ក្រុមហ៊ុន Apple បានសម្រេច​ចិត្ត​ប្រើប្រាស់​របស់ LG និង Sharp ប៉ុន្តែ​ក្រោយមកទៀត ក៏​សម្រេចចិត្ត​យក Retina Display ពី Samsung ដែរ ដើម្បី​ពង្រឹង​សក្កា​នុព​ល​នឹង​តម្រូវការ​សម្រាប់ Tablet ស៊េរី​ថ្មី​នេះ។
គួរបញ្ជាក់​ផងដែរ​ថា រាល់​ព័ត៌មាន​លម្អិត​ពុំទាន់​ឃើញ​មាន​បង្ហាញ​ឲ្យ​ច្បាស់​នៅឡើយ​ទេ ទាក់ទិន​ទៅនឹង iPad Mini ជំនាន់​ថ្មី​រូបនេះ ប៉ុន្តែ​អ្វីដែល​គេ​សង្ឃឹមថា នឹងមាន​មកជា​មួយ​ម៉ូ​ដែល​រូបនេះ​គឺថា ល្បឿន Processor កាន់តែ​លឿន និង RAM មាន​ទំហំ កាន់តែ​ធំ៕
iPad Mini ជំនាន់ថ្មី នឹងមានមកជាមួយ Retina Display
Share this article :

0 comments:

Post a Comment

Test Footer

 
Support : Creating Website | Johny Template | Mas Template
Copyright © 2013. Cambodia IT - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger