Recent IT

Cambodia IT មានWebsite ហើយ

Cambodia IT​         http://itfor.webs.com/

Download iTunes 11.0.5 (32-bit) - Download - FileHippo.com

Bootcamp អាច​ដំណើរការ​ជាមួយ Window 8 បាន ១០០%

លោកអ្នក​ដែលកំពុង​និយម​ប្រើ និងសាកល្បង​ប្រព័ន្ធប្រតិការណ៍ ដែលល្បីថាបិទរហ័សនោះ គឺ Window 8 ។ វាប្រហែលជាបញ្ហា​សម្រាប់​លោកអ្នក ដែលប្រើប្រាស់​ម៉ាស៊ីន Mac រួចចង់សាកល្បង​ប្រើ Window 8 (ព្រោះលក្ខណៈពិសេសមួយចំនួន មិនដំណើរការ – Driver មិនគាំទ្រ) ។
ប្រសិនបើលោកអ្នក​កំពុងជួបបញ្ហានេះ សូមលែងខ្វល់ចិត្តទៅ​ព្រោះ Apple នឹងមិនធ្វើព្រងើយ ចំពោះរាល់បញ្ហា​ដែលអតិថិជន​ភាគច្រើន មានការឈឺក្បាលនោះទេ ។ Bootcamp 5.0.5033 គឺជាកំណែប្រែថ្មី សម្រាប់​ប្រើ​ជាមួយ​ Window ស៊េរីថ្មីៗ ដូចជា Window 8 ឬ Window 7 Service Pack 1 ជាដើម ។

Macbook-Windows-8

លោកអ្នក​អាចចូលទៅទាញយក​ដោយឥតគិត​ថ្លៃបាននៅឯ គេហទំព័ររបស់ Apple ឬអាច ចុចទីនេះ ដែលមានទំហំ 553.62 MB ។ លោកអ្នកអាចចូលមើលលម្អិតបាននៅ http://support.apple.com/kb/HT5634
bootcamp-165
ខាងក្រោមនេះ គឺជាកំណែប្រែ​ និងតម្រូវការសម្រាប់​ប្រព័ន្ធដំណើរការ​ Microsoft Windows ផ្សេងទៀត
ហេតុអ្វីអ្នក​ត្រូវចាំបាច់តំឡើង ឲ្យត្រូវតាមជំនាន់នៃ​ប្រព័ន្ធប្រតិបត្តិការណ៍​នីមួយៗ ?
វាពិតជាសំខាន់! ព្រោះថា លោកអ្នក​នឹងមិនអាច​ប្រើប្រាស់ ឲ្យគ្រប់លក្ខណៈនូវភាព​ងាយស្រួល ដែល Macs មាន ហើយនៅលើម៉ាស៊ីនប្រភេទ​ដទៃគ្មាន ដូចជា TrackPad និងធាតុពិសេសៗ​នៃ Keyboard មួយចំនួនទៀត ។

ស្វែង​យល់​ពី​ភាព​ខុសគ្នា​រវាង​រន្ធ VGA, DVI និង HDMI

ជា​ធម្មតា​នៅ​ពេល​ដែល​អ្នក​ចាប់​ផ្ដើម​ទិញ​កុំព្យូទ័រ​ថ្មី​មួយ​ វា​ពិត​ជា​សំខាន់​ណាស់​នៅ​ក្នុង​ការ​ត្រួត​ពិនិត្យ​មើល​ឧបករណ៍​គ្រឿង​ Hard ware ពី​ខាង​ក្រៅ។ ជាមួយ​នោះ​ដែរ​លោក​​អ្នក​ក៏​ត្រូវ​ត្រួត​ពិនិត្យ​មើល រន្ធ​ដែល​សម្រាប់​ភ្ជាប់​ជាមួយ Monitor ឬ Projector ផង​ដែរ។ ការ​ពិនិត្យ​មើល​អំពី​លក្ខណៈ​បែប​នេះ​គឺ​អាច​ងាយ​ស្រួល​ឱ្យ​លោក​អ្នក អាច​ភ្ជាប់​ជាមួយ Projectors ដើម្បី​ឱ្យ​វា​ត្រូវ​ជាមួយ​គ្នា។ ម្យ៉ាងវិញទៀត​មាន​ប្រភេទ​នៃ​ឧបករណ៍​ភ្ជាប់​វីដេអូ (Video Connectors) ច្រើន​ប្រភេទ​ដូច​ជា VGA, DVI និង HDMI ។ តើ​លោក​អ្នក​ចង់​ដឹង​ទេ​ថា ឧបករណ៍​សម្រាប់​ភ្ជាប់​វីដេអូ​ទាំង​នេះ​មាន​លក្ខណៈ​ខុស​គ្នា​យ៉ាង​ណា​ខ្លះ? ដូច​នេះ​ទស្សនាវដ្ដី​វិទ្យាសាស្ត្រ​កុំព្យូទ័រ​នឹង​បង្ហាញ​មិត្ត​អ្នក​អាន​អំពី​លក្ខណៈ​ខុស​គ្នា​នៃ​ Video Connectors ទាំង​នេះ​ដូច​ខាង​ក្រោម៖
I.VGA
VGA ( Video Graphic Array) គឺ​ជា​ប្រភេទ​ឧបករណ៍​ភ្ជាប់ Video ដែល​មាន​ភាព​ល្បី​ល្បាញ​បំផុត វា​ត្រូវ​បាន​គេ​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ ១៩៨៧។ហើយ​ប្រភេទ VGA នេះ​ត្រូវ​បាន​គេ​និយម​ប្រើប្រាស់​ច្រើន​បំផុត​នៅ​លើ​ពិភព​លោក មាន​ក្រុមហ៊ុន​ផលិត​កុំព្យូទ័រ​ជា​ច្រើន​បាន​ផលិត​កុំព្យូទ័រ​របស់​ខ្លួន​ដោយ​ភ្ជាប់​ជាមួយ​រន្ធ VGA នេះ ហើយ​វា​ក៏​បាន​ក្លាយ​ជា​រន្ធ​សម្រាប់ Video Standard ផង​ដែរ។
VGA Cables វា​នាំ​សញ្ញា Analog Signal ដែល​ផ្ទុយ​ពី​ Digital Signal (1,0) ដោយ​ប្រើប្រាស់​ប្រេកង់​ខ្ពស់​ ហើយ​វា​មាន​សមត្ថភាព​ដែល​អាច​បញ្ជូន​និង​អាច​ភ្ជាប់​ជាមួយ​ Video Resolutions បាន​យ៉ាង​ងាយ​ស្រួល។ តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​កម្រិត​ភាព​ច្បាស់​នៃ​វីដេអូ​ក៏​វា​អាស្រ័យ​លើ គុណភាព​នៃ​ប្រភេទ​វីដេអូ​ទាំង​នោះ​ផង​ដែរ។
ចុង​ម្ជុល​​របស់ VGA មាន​ចំនួន ១៥ ដែល​ត្រូវ​នឹង​រន្ធ​ភ្ជាប់​១៥​តូចៗ​ វា​មាន​ ៥រន្ធ​ជួរដេក និង​៣ ជួរ​ឈរ។ លោក​អ្នក​អាច​មើល​នៅ​ក្នុង​រូប​បាន​ ហើយ​ចំណែក​រូបរាង​គឺ​អាស្រ័យ​លើ​ការ​រចនា​របស់​អ្នក​ផលិត ហើយ​ពណ៌​ផ្ទៃ​ក្នុង ​ភាគ​ច្រើន​មាន​ពណ៌​ខៀវ។
II.DVI
DVI គឺ​ជា​ប្រភេទ Video Connectors មួយ​ប្រភេទ​ផង​ដែរ​ វា​អាច​ដើរ​តួ​ជំនួស VGA បាន ប៉ុន្តែ​ Connector ប្រភេទ​នេះ​វា​ដំណើរ​ការ​នៅ​លើ​កុំព្យូទ័រ​ដែល​មាន​ក្រាហ្វិក និង​មាន Resolution ខ្ពស់។ ហើយ​ប្រភេទ DVI នេះ​មិន​អាច​មាន​អានុភាព​និង​សមត្ថភាព​ដូច​ VGA ធ្វើ​នោះ​ទេ។
អ្វី​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​នោះ​គឺ​មាន​ប្រភេទ​និង​លក្ខណៈ​នៃ​ DVI connectors ជា​ច្រើន​ប្រភេទ លើក​លែង​តែ​ប្រភេទ DVI-A Connector តែ​ប៉ុណ្ណោះ។ ប្រភេទ​នៃ Connectors ទាំងអស់​នោះ​អាច​ដំណើរ​ការ​ជាមួយ​ Uncompressed Digital Video មាន​ន័យ​ថា​គុណភាព​នៃ​រូបភាព​នឹង​មិន​អាច​បង្ហាញ​យ៉ាង​ច្បាស់​​ទៅ​តាម​គុណភាព​ដែល​បញ្ចេញ​តាម Cable របស់​អ្នក​ឡើយ។
ប៉ុន្តែ​ចំពោះ DVI-D Connector គឺ​អាច​ដំណើរការ​បញ្ជូន​និង​អាច​បង្ហាញ Digital Video បាន​យ៉ាង​ច្បាស់​។ ប្រភេទ DVI-D នេះ​មិន​មាន​ ចុង​ម្ជុល​នៅ​ខាង​លើ​និង​នៅ​ខាង​ក្រោម​នៃ​ Blade នោះ​ទេ។ លោក​អ្នក​អាច​មើល​នៅ​ក្នុង​រូប​បាន។
ហើយ​ចំពោះ​ DVI-I វិញ​ បើ​មើល​ពី​ខាង​ក្រៅ​ទៅ​ក៏​មាន​លក្ខណៈ​ប្រហាក់​ប្រហែល​នឹង​ DVI-D ផង​ដែរ ប៉ុន្តែ​វា​មាន​ចុង​ម្ជុល​បួន ដែល​នៅ​ព័ទ្ធ​ជុំវិញ​ Blade ។ ចុង​ម្ជុល​ទាំង​នោះ​វា​នាំ​សញ្ញា Analog Signal សម្រាប់​ដំណើរការ​ឱ្យ​ត្រូវ​គ្នា​ជាមួយ VGA Standard ។ ហើយ​ការ​បង្កើត DVI-I នេះ​ឡើង​ក្នុង​គោល​បំណង​ដើម្បី​ឱ្យ​វា​បញ្ជូន Interlaced Digital និង Analog Signal ។
ប្រភេទ​នៃ​ DVI-D និង DVI-I Connector ត្រូវ​បាន​ផលិត​មក​ក្នុង​លក្ខណៈ​ពីរ​យ៉ាង​បន្ថែម​ទៀត​គឺ Signal-link (​មាន​បង្ហាញ​នៅ​ក្នុង​រូប)។ ទី​តាំង​របស់​វា​គឺ​នៅ​ចំ​ចំណុច​កណ្ដាល​នៃ​ Connector ។ មួយ​ទៀត​គឺ Dual-link ដែល​ជា​ម្ជុល​ទាំង ២៤ ( ៣ x ៨) ដែល​មាន​សមត្ថភាព​នៅ​ក្នុង​ការ​បង្ហាញ​ជាមួយ Resolution ខ្ពស់។
III.HDMI
ប្រសិន​បើ DVI អាច​ជំនួស VGA បាន, នោះ HDMI ក៏​អាច​ជំនួស DVI បាន​ផង​ដែរ។ វា​មាន​លក្ខណៈ​ជា High Definition Televisions ហើយHDMI Connector វា​អាច​ដំណើរ​ការ​ជាមួយ​ប្រភេទ​ទូរទស្សន៍​និង​អាច​បង្ហាញ​ជាមួយ​កុំព្យូទ័រ​បាន​ផង​ដែរ។
HDMI ក៏​មាន​លក្ខណៈ​ដូច​នឹង DVI ដែរ គឺ​វា​ត្រូវ​បាន​រចនា​ឡើង​សម្រាប់​បញ្ជូន​ទិន្នន័យ​ជា Uncompressed data ។ តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ក្រៅ​ពី Video Signal, HDMI ក៏​អាច​ដឹកនាំ channels ចំនួន ៨ ដែល​នាំ​ចេញ​ពី compressed ឬ uncompressed digital audio បាន​ផង​ដែរ។
ជា​ធម្មតា​មាន​ប្រភេទ​នៃ HDMI ចំនួន ៥ ប្រភេទ តែ​ប្រភេទ​ដែល​ល្បីល្បាញ​និង​ពេញ​និយម​បំផុត​គឺ​ប្រភេទ​ A ដែល​យើង​បាន​បង្ហាញ​ដូច​នៅ​ក្នុង​រូប។ ដូច្នេះ​នៅ​ទី​បញ្ចប់​លោក​អ្នក​នឹង​អាច​ស្វែង​យល់​អំពី​ប្រភេទ​នៃ Video Connectors ទាំង​បី​ដែល​ CM យើង​បាន​បង្ហាញ​ខាង​លើ​ សម្រាប់​ការ​ស្វែង​យល់​បន្ថែម​សូម​ទំនាក់ទំនង​មក​កាន់​ការិយាល័យ​និពន្ធ​ ពួក​យើង​នឹង​ពន្យល់​លោក​អ្នក​ឱ្យ​កាន់​តែ​ក្បោះក្បាយ​៕

Samsung Galaxy 8.0 ​ជា​ជម្រើស​ថ្មី​សម្រាប់​អ្នក​និយម​ប្រើ​ Tablets

ក្រុមហ៊ុន​ Samsung ​បាន​បោះ​ជំហាន​ទៅ​មុខ​បាន​មួយ​កម្រិត​ទៀត​ហើយ​ ដោយ​ក្រុមហ៊ុន​អេឡិចត្រូនិក​ដ៏​ធំ​របស់​កូរ៉េ​មួយ​នេះ​បាន​បង្ហាញ​នូវ​ Galaxy Note 8.0 ​ដែល​ជា​ Tablet ស៊េរី​ថ្មី​មួយ​គ្រឿង​ដ៏​គួរ​ឱ្យ​ចាប់​អារម្មណ៍​។​ វា​បាន​បំពាក់​នូវ​បច្ចេកវិទ្យា​ទំនើប​ថ្មីៗ​ និង​ចុង​ក្រោយ​បង្អស់​ជា​ច្រើន​របស់​ Samsung។​ ក្រុមហ៊ុន​ ក៏​បាន​បំពាក់​នូវ​ប៊ិច​ S Pen ​សម្រាប់​ Galaxy Note 8.0 ​រួម​ជាមួយ​នឹង​បច្ចេកវិទ្យា​ Touch Wiz-exclusive ​ផង​ដែរ។​ ចំណែកឯ​ CPU ​របស់​វា​វិញ​មាន​ទំហំ​ 1.6GHz ​ប្រភេទ Cortex-A9 CPUs​ ព្រម​ទាំង​ Mali 400MP4 GPU ហើយ​និង​ RAM ទំហំ 2GB​ ដែល​វា​អាច​ដំណើរ​ការ​យ៉ាង​រលូន​ជាមួយ​នឹង​ប្រព័ន្ធ​ប្រតិបត្តិការ​ Android 4.2.1។​ អេក្រង់​របស់​វា​មាន​ទំហំ​ ៨អ៊ីញ​ មាន​លក្ខណ​ច្បាស់​ល្អ ​ជា​ប្រភេទ TFT PLS ​ដែល​មាន​កម្រិត​ភាព​ច្បាស់​ទំហំ 1280 x 800 pixels មាន​ន័យ​ថា​ក្នុង​ ១អ៊ីញ​ គឺ​វា​មាន​កម្រិត​ភាព​ច្បាស់​ដល់​ទៅ 189 pixels ​ក្នុង​ខណៈ​ដែល​ iPad mini ​មាន​ទំហំ​ត្រឹម​តែ​ 162 pixels ​ប៉ុណ្ណោះ៕
លក្ខណ​សម្បត្តិ​នៃ​ Galaxy Note 8.0
- ប្រព័ន្ធ​ប្រតិបត្តិការ​ Android 4.2.1
- Stylus: S Pen, 1024 pressure levels, hover functionality
- អេក្រង់​ទំហំ ៨អ៊ីញ​ ប្រភេទ​ TFT PLS
- CPU ប្រភេទ Quad-core ARM Cortex-A9 ទំហំ 1.6 GHz processor
- GPU ប្រភេទ Mali-400MP
- RAMទំហំ 2GB
- Memoryទំហំ 16/32GB storage, microSD card slot
- កាមេរ៉ា​ទំហំ 5 megapixel auto-focus camera with backlit sensor
- ប្រព័ន្ធ​ទំនាក់ទំនង៖ Wi-Fi a/b/g/n, Wi-Fi hotspot, Bluetooth 4.0
- វិមាត្រ៖ 210.8 x 135.9 x 8 មិល្លីម៉ែត្រ
- ថាមពល​ថ្ម 4600 mAh
- ទម្ងន់ 338 ក្រាម
galaxy-note-8
galaxy-note-8-0-7

KasperskyLab ជា​​ដំណោះស្រាយ បញ្ហា​មេរោគ​លើ​ប្រព័ន្ធ​កុំព្យូទ័រ

កាល​ពី​​ព្រឹក​ថ្ងៃ​ទី​២៨​ខែ​មិនា​ឆ្នាំ២០១៣នៅឯសណ្ឋាគា​ណា​ហ្គា​វើល​ ក្រុមហ៊ុន​KHTECH ដែល​ជា​ក្រុមហ៊ុន​ចែកចាយ​ខាង​ផលិតផល​ព័ត៌មាន​វិទ្យា​បាន​រៀបចំ​សិក្ខាសាលា​ក្រោម​ប្រធានបទ ​”Kaspersky End Point Security For business” ក្រោម​ការចូលរួម​ពី​លោក​Jimmy Yab ​អ្នក​ប្រឹក្សា​យោបល់​សុវត្ថិភាព​ប្រព័ន្ធ​ IT ជា​តំណាង​របស់​ក្រុមហ៊ុនKasperskyLab។
IMG_5417
ក្រុមហ៊ុន​KHTECH ដែល​ជា​ក្រុមហ៊ុន​នាំ​មុខ​គេ​នៅ​កម្ពុជា​តាម​រយៈ​ការ​ផ្តល់​សេវា​កម្ម​ផ្គត់ផ្គង់​អង់ទីវីរ៉ុស ក្នុង​ប្រព័ន្ធ​​កុំព្យូទ័រ​ម៉ាកKaspersky និង​ម៉ាស៊ីន​ព្រីនទ័រ​ម៉ាក់​ Tally Dascom បាន​ពាំនាំ​នូវ​បច្ចេកទេស​ថ្មី​សម្រាប់​កម្ចាត់​មេរោគ​លើ​ប្រព័ន្ធ​កុំព្យូទ័រ​ដ៏​មាន​ប្រសិទ្ធភាព។
លោក លាង​​​​​​ សុផេង​ អគ្គនាយក​ក្រុមហ៊ុន​​ KHTECH​​ ​បាន​អោយ​ដឹង​ថា​បច្ចុប្បន្ន​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​មាន​ការ​រីកចម្រើន​លើ​គ្រប់​វិស័យ​ជា​ពិសេស​វិស័យ​ធនាគារ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អាគារ​ពាណិជ្ជកម្ម​ធំៗ​​​​ គ្រឹះស្ថានសិក្សា​​​​ ទូរគមនាគមន៍ ស្ថាប័នរដ្ឋ និង​ឯកជន​ផ្សេងៗ​។
តម្រូវការ​ការពារ​ឯកសារ​ឬ​ទិន្នន័យ​ជា​ចំណុច​សំខាន់​បំផុត​សម្រាប់​ស្ថាប័ន​ទាំងនោះ។
លោក លាង សុផេង​បាន​បន្ថែម​ថា មេរោគ​លើ​ប្រព័ន្ធ​កុំព្យូទ័រ​ និង Hackers អាច​ជ្រៀត​ចូល​កុំព្យូទ័រ​​និង​កន្លែង​ផ្ទុក​ទិន្នន័យ​(Storage)​របស់​យើង​តាម​​របៀប​មួយ​ចំនួន​ដូចជា​ Mail​ware virus, Target 75% វាយប្រហារ​ទិន្នន័យ​តាមរយៈ​​​Unpatch របស់Windows, unpatch​ របស់ pdf, ឬ​ Applications ផ្សេងៗ ការបាត់បង់​ទិន្នន័យ​តាមរយៈ​ការ​បាត់​Laptop/computers, និង​ការ​លួច​ចូល​របស់​Hacker តាមរយៈ ​mobile Devices ដែល​បុគ្គលិក​ប្រើ​សម្រាប់​ទាញ​យក​ទិន្នន័យ​ពី​ក្រុមហ៊ុន​តាម (remote access) ដែល​ អ្នក​ជំនាញ​ផ្នែក​ព័ត៌មាន​វិទ្យា ភាគ​ច្រើន​មើល​រំលង។
IMG_5454
បញ្ហា​ខាងលើ​ត្រូវ​បាន​ដោះស្រាយ​ដោយ​​ Kasperksy ​End Point Security For Business.
មិន​ត្រឹមតែ​កម្ចាត់​វិរ៉ុស​ដ៍​មាន​ប្រសិទ្ធភាព​នោះ​ទេ​វា​មាន​ធាតុ​ជា​ច្រើន​ដូចជា​ Encryption Data ដោយ​អនុញ្ញាត​តែ​ម៉ាស៊ីន​កុំព្យូទ័រ​នៅ​ក្នុង​ប្រព័ន្ធNetworkរបស់​អង្គភាព ​ខ្លួន​តែ​ប៉ុណ្នោះ​ ឬ​ក៏​អនុញ្ញាត​អោយ​បើក​ទិន្នន័យ​នៅ​ម៉ាស៊ីន​កុំព្យូទ័រ​ក្រៅ ​អង្គភាព​ដោយ​មាន​ការ​ផ្ដល់​សិទ្ធិ​ពី​អ្នកគ្រប់គ្រង​របស់​បុគ្គលិក​បាន​ត្រឹម​ត្រូវ​ជា​មុន។​ Mobile management and Application control​:​​​ អាច​គ្រប់គ្រង​Application ក្នុងmobile devices របស់​បុគ្គលិក​ដោយ​បែងចែក​មួយ​ណា​ជា​application ផ្ទាល់​ខ្លួន​និង​មួយ​ណា​សម្រាប់​ប្រើ​និង​គ្រប់គ្រង​ដោយ​អង្គភាព។​​
Kaspersky End Point Security For Business ចែក​ចេញ​ជា​បួន​ថ្នាក់​ដូចជា​
1- Core: សម្រាប់​​ WorkStation.
2- Select: សម្រាប់ Workstation & File Server Security, Application Control with Dynamic Whitelisting, Device Control, and Web Control. វា​ផ្ដល់​ដំណោះស្រាយ​សុវត្ថិភាព​របស់​mobile ​Devicesដែល​មាន endpoint security agent និង Mobile Device Management (or MDM).
3- Advanced: រួម​បញ្ចូល​ទាំង​Select, បន្ថែម​ជា​មួយ Encryption and Systems Management tools.​ បើ​សិន​អ្នក​មាន​តម្រូវ​ការ ​remote deployment​(setup application remotely),Patch Management និងVulnerability Scanning, កម្រិត​ Advanced គឺ​ជា​ដំណោះស្រាយ​​​ដ៏​សក្ដិសម​សម្រាប់​អ្នក។
4- Kaspersky Total Security for Business: បូករួម​ទាំង​កម្រិត Advance និង​បន្ថែម infrastructure-level ការពារ​Web, Mail, និង Collaboration servers​​. និង Internet gateway។
លោក Jimmy Yab តំណាងKaspesky Lab បាន​មានប្រសាសន៍ថា​ Kaspersky EndPoint Security for business (End​Point version 10) មាន​សមត្ថភាព​ខ្ពស់​ចំពោះ​តម្រូវ​ការ​បច្ចុប្បន្ន ដើម្បី​ ការពារ​ប្រព័ន្ធ​កុំព្យូទ័រ​ដូច​ខាង​ក្រាម
លោក​ Eugene Kaspersky​​ ជា​​ប្រធាន​ភាគ​ទុន​និក ជា​អគ្គនាយក​ប្រតិបត្តិ​ និង​ ជា​ស្ថាបនិក ក្រុមហ៊ុន KasperskyLab បាន​មាន​ប្រសាសន៍​ថា ​​​អ្នក​សម្រេច​ចិត្ត​គ្រប់គ្នា​ត្រូវ​ចងចាំ​នៅ​ពេល​ដែល​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​សុវត្ថិភាព ​IT របស់​ក្រុមហ៊ុន ថា៖«​ ការ​វាយ​ប្រហារ​ដោយtargeted attacksទៅ​ដល់​កម្រិត​ ខ្ពស់ ដោយ​មាន​ឧបករណ៍​ចារកម្ម​ដ៏​ឆ្លាត​វ័យ ពាសពេញ​ពិភព​អ៊ីនធឺណិត។​ Cyber-espionage កំពុង​ក្លាយ​ជា​អ្នក​វាយ​ប្រហារ​យ៉ាង​ខ្លាំង​ក្លា​បំផុត​ទៅ​លើ​ប្រព័ន្ធ​កុំព្យូទ័រ​របស់​ជំនួញ​ទាំងឡាយ ហើយ​ថែម​ទាំង​សហគ្រាស​ដែល​ប្រើ​កុំព្យូទ័រ​ក្នុង​ការ​បំពេញ​ការងារ​។ អង្គភាព​ទាំងឡាយ​មាន​ទិន្នន័យ​ផ្ទាល់​ខ្លួន​ដែល​មាន​សារៈសំខាន់​ចំពោះ​ Cibercriminals ដើម្បី​ជា​ឈ្នាន់​ក្នុង​ការ​ទម្លុះ​ចូល​ទៅកាន់​ទិន្នន័យ​របស់​អង្គភាព​មួយ​ផ្សេងទៀត​។​ ការ​ឈ្លាន​ពាន​អាច​បណ្ដាល​មកពីCyber-criminal ដែល​រុករក​ដោយ​ខ្លួន​វា​ផង​និង​​ក៏​វា​បញ្ជ្រាប​នៅ​ក្នុង​កុំព្យូទ័រ​ស្រាប់​ដើម្បី​ស្វែងរក​ និង​លួច​យក​ព័ត៌មាន​ជា​កម្មសិទ្ធិ​ ឬ​ព័ត៌មាន​ផ្សេងៗ​ » ។
IMG_3858
IMG_3874
IMG_3876
IMG_3877

Galaxy Note 3 នឹងមានទំហំធំជាងមុនរឺ?

 របាយការណ៍​មួយ​បាន​បង្ហាញថា  ក្រុមហ៊ុន​sumsung កំពុង​រៀបចំខ្លួន​ដើម្បី​បង្ហាញ​ទូរស័ព្ទ Galaxy Note3 ស៊េរី​ថ្មី​ជាមួយ​ថ្ម​ដែល​ប្រើ​បានយូរ​បន្ទាប់ពី​សាក​ថ្ម​រួច ។
    ដោយ​យោងតាម​ប្រភព​គេហទំព័រ Phone Arena បាន​បង្ហាញថា​ឧបករណ៍​ថ្មី​នេះ​មកជា​មួយ​ថាមពល​ថ្មី 350mAh hog បើ​ប្រៀបធៀប​ជាមួយនិង​ថ្ម​របស់ Galaxy Note2 ដែលមាន​ថាមពល​3100mAh ។
    នេះ​ដូចជា​មិនទាន់​លេចធ្លោ​ទេ ប៉ុន្តែ​វា​នឹង​បន្ថែម​នូវ​កម្មវិធី​ដែល​ចាំបាច់​ផ្សេងទៀត ដើម្បី​ដំណើរការ​នូវ​អេក្រង់ Supper AMOLED ដែល​និង​អាចមាន​ទំហំ​ចន្លោះ5.7ទៅ 6  អ៊ី​ញ ។
    ជាមួយនិង​ភាពល្បីល្បាញ​ពី​អនុភាព និង​ប្រសិទ្ធិភាព​របស់​ខួរក្បាល  Sumsung Exynos 5 Octo-Core  ដែលមាន​អង្គ​ចងចាំ 3GB, Note3នឹង​ប្រាកដជា​អាច​ទទួលបាន​ផលចំណេញ​ពីនេះ​បន្ថែមទៀត ។
ការចង Berling:
    ដូចដែល​គេហទំព័រ PhoneArena បានបង្ហាញ​ក្នុង​របាយកាណ៍​ថា ថ្ម​ដែលមាន​ថាមពល​3450mAh ក៏​អាច​ផ្ទុក​បាន​រហូតដល់ 3000mAh ប្រើ​ជាមួយនឹង Sony Z Xperia Ultra ដែល​ប្រជែង​នឹង​ទំហំ​របស់ Sumsung ។
     Sumsung Galaxy Note 3 ធ្វើការ​បង្ហាញ​ដ៏​ពិសេស​នៅ​ថ្ងៃ ទី ០៩ ខែកញ្ញា ដែល​ធ្វើ​នៅមុន IFA បង្ហាញ​ការចង Berline ថ្មី ។
      ហើយ​ក្រុមហ៊ុន​ក៏​រៀបចំ​ធ្វើការ​បង្ហាញ​នូវ Gear Smartwatch ថ្មី​ផងដែរ ។
          ប្រភព: PhoneArena

ទូរស័ព្ទ iPhone 5C ថ្មី ពណ៌បៃតង ស្វិតហើយមិនរអិលបានបង្ហាញរូបភាពជាច្រើន

  iPhone 5C ថ្មី ដែលមាន​តំលៃថោក​ជាង​មុន និង​អាច​ដាក់លក់​ជាមួយ iPhone 5S ដែលនឹងមាន​បង្ហាញ​នូវ​រូបភាព​ជាច្រើន​ដែល​បង្ហាញ​អំពី iPhone 5C ពណ៌​បៃតង ។
     ក្រុមហ៊ុន Apple Leak បាន​នាំយក​ព័ត៌មាន​របស់ ក្រុមហ៊ុន Sony Dickson ដែល​បានធ្វើ​ការបង្ហាញ​រូបភាព​របស់ iPhone 5C ទាំង​ក្នុង​នឹង​ក្រៅ​មាន​ចំនួន​ច្រើនជាង​ហុកសិប​រូបភាព ។
     មួយវិញទៀត iPhone ដែលមាន​តំលៃថោក​នឹង​បង្ហាញខ្លួន​ជាមួយ​ពណ៌​ជាច្រើន​ដូច​នៅក្នុង​ឥ​ន្ទូ​រួមមាន ពណ៌​ខៀវ ពណ៌​ក្រហម ពណ៌​លឿង ពណ៌​បៃតង និង​ពណ៌​ស ។
     អ្នក​ប្រាកដជា​បានឃើញ​នូវ​រូបភាព នឹង​ព័ត៌មាន​ជាច្រើន​ដែល​ស្តី​អំ​ៃ​ពី iPhone 5C  ក៏ប៉ុន្តែ​ពុំទាន់​មានការ​បង្ហាញ​នូវ​រូបភាព​ធំ​នៅឡើយ​ទេ ហើយ​ក្រុមហ៊ុន iPhone ហាក់បីដូច​ជាមាន​ភាព​ជឿជាក់​ទៅលើ​ការបង្ហាញ​នេះ​យ៉ាងខ្លាំង ។
     ប្រភព: Techradar

ផ្លាស់​លេខ IP Address ដើម្បី​ដំណើរការ​ Internet បាន​យូរ​ជាមួយ Tmac V6

យើង​បាន​ដឹង​ហើយ​ថា​នៅ​កន្លែង​មួយ​ចំនួន​ដូច​ជា ហាង​កាហ្វេ វិទ្យាស្ថាន និង​នៅ​សកលវិទ្យាល័យ​មួយ​ភាគ​ធំ​បាន​ធ្វើ​ការ​ផ្ដល់​នូវ​ Internet ដល់​អតិថិជន​ សិស្ស និស្សិត ដែល​ភាគច្រើន​ជា​លក្ខណៈ Wireless ។ការ​ផ្ដល់​នូវ​ Internet ទាំង​នោះ​វា​មិន​ជា​ទូរ​លំ​ទូរ​លាយ​ប៉ុន្មាន​ទេ​ព្រោះ​ថា​ Wireless ខ្លះ​គេ​បាន​ផ្ដល់​អោយ​យើង​អាច​លេង​បាន​តែ​មួយ​ម៉ោង​ឫ​ ៤០នាទី ឫ​ក៏​ទៅ​តាម​តែ​រយៈ​ពេល​ដែល​គេ​បាន​កំណត់​អោយ។ចំពោះ​ការ​កំណត់​ទាំង​នោះ​បាន​ធ្វើ​អោយ​មាន​ការ​ពិបាក​ក្នុង​ការ​លេង​ Internet យ៉ាង​ខ្លាំង។ ហេតុ​ដូចនេះ​ហើយ​ទើប​យើង​និង​ណែនាំ​អ្នក​អោយ​ធ្វើ​យ៉ាង​ណា​អាច​ដំណើរ​ការ​ Internet ​បាន​យូរ​ដោយ​មិន​មាន​ការ​អាក់​ខាន់​ក្នុង​ការ​លេង​ Internet របស់​អ្នក​នោះ​ទេ​។ជា​ដំបូង​អ្នក​និង​ឆ្ងល់​ថា​ តើ​យើង​ធ្វើ​យ៉ាង​ណា​អាច​ដំណើរ​ការ​នូវ​ Internet បាន​យូរ? ក៏​ប៉ុន្ដែ​ដើម្បី​ដំណើរ​ការ​ Internet បាន​យូរ​​អ្នក​ត្រូវ​ប្រាកដ​ថា​អ្នកមាន​កម្មវិធី​មួយ​ឈ្មោះ​ Technitium Mac Address v6 ដែល​កម្ម​វិធី​នេះ​ផ្ដល់​អោយ​ Download ដោយ​ស៊េរី​នៅ​លើ Internet ។ជា​បន្ត​យើង​និង​ធ្វើ​ការ​បរិយាយ​អំពី​អត្ថ​ប្រយោជន៍​របស់ Technitium Mac Address v6។
1--change-ip-address
លក្ខណៈ​ពិសេស​របស់​វា​មាន​ដូច​ជា៖
  • Internet Protocol v6 (Ipv6)​អាច​Support ទៅ​និង​វា
  • អាច​ដំណើរ​ការ​ជា​មួយ​និងWindow 7, Window 8(Developer Preview)ទាំង​32-bit និង 64-bit
  • Update លក្ខណៈ​សំខាន់ៗ​របស់​វា​ដោយ​ស្វ័យ​ប្រវត្តិ
  • Update នូវ​លក្ខណៈ​សំខាន់ៗ​របស់​ Network Card
  • មាន​ភាព​លឿន​ក្នុង​ការ​ភ្ជាប់​រវាង​ Network និង Network អោយ​វា​ស្គាល់​គ្នា
ហើយTechnitium Mac Address v6 មាន​ទីតាំង​ដែល​ស្ថិត​នៅ​ក្នុង​ Registry របស់ Window​(HKEY_LOCAL_MACHINE\SYSTEM\CurrentControlSet\Control\Class\{4D36E972-E325-11CE-BFC1- 08002bE10318} \[ID of NIC e.g. 0001] ) ។
របៀប​ផ្លាស់​ប្ដូរ Address
1.ពេល​ដំណើរ​ការ Technitium Mac Address v6​នោះ​វា​និង​បង្ហាញ​នូវ​ប្រភេទ​នៃ Network ទាំង​អស់
2.ជ្រើស​យក​ប្រភេទNetwork ដែល​អ្នក​ចង់​ធ្វើ​ការ​ផ្លាស់​ប្ដូរ
3--change-ip-address
1.ចុច​លើ​ប៊ូតុង Information រួច​ចុច​យក​ប៊ូតុង Random MAC Address
2.បន្ទាប់​គូស​យក Use ’02′ as first octet of MAC address
3.បន្ទាប់​មក​ចុច​ប៊ូតុង Change​ជា​ការ​ស្រេច
ម្យ៉ាង​វិញ​ទៀត​យើង​អាច​ធ្វើ IP Address របស់​ Computer យើង​មក​ដូច​ដើម​វិញ​ដោយ​ចុច​លើ ប៊ូតុង Restore Original។សូម​មើល​រូបភាព​ខាង​ក្រោម៖
2--change-ip-address
ជា​ចុង​ក្រោយ​អ្នក​នឹង​អាច​ដំណើរ​ការ Internet បាន​យូរ​​ដោយ​គ្រាន់​តែ​ធ្វើ​ទៅ​តាម​ជំហាន​ដែល​យើង​បាន​បង្ហាញ​ខាង​លើ​នេះ​ទៅ​វា​ជា​ការ​ស្រេច។
ចំណាំ៖ កម្ម​វិធី​នេះ​មិន​អាច​ធ្វើ​ការ​ផ្លាស់​ប្ដូរ​នូវ MAC Address របស់ Microsoft Network Bridge. បាន​នោះ​ទេ ហើយ​ដើម្បី​បន្ត​លេង​ Internet បាន​យូរ​តាម​តម្រូវ​ការ​របស់​អ្នក​លុះត្រាតែ​អ្នក​ត្រូវ​ចុច​ប្ដូរ​លេខ​ IP Address រាល់​ពេល​​កំណត់​របស់​ Internet ម្ដងៗ៕

Windows 8 Pro

លោកអ្នកប្រាកដជាចង់បានWindows8 pro យកមកប្រើប្រាស់ដូច្នេះលោកអ្នកពុំមានប្រាក់គ្រប់គ្រាន់
សំរាប់ទិញWindows 8 proនោះទេព្រោះវាមានតំលៃថ្លៃរហូតដល់199$នៅក្នុងថ្ងៃនេះយើងមានលក់
Windows 8 proតំលៃថោកបំផុតត្រឹមតែ10$ប៉ុណ្ណោះសំរាប់២០ថ្ងៃដំបូង។

10$ប៉ុណ្ណោះ
លេខទូរស័ព្ទកុម្មង់ទិញ017460024​

Sony Xperia Tablet Z ទទួលបាន Full-Seg TV

ក្រុមហ៊ុន Sony នៅពេលដែល​បាន​បញ្ចេញ​លក់ Sony Xperia Tablet ទៅកាន់​ទីផ្សារ​នានា​ក្នុង​ពិភពលោក​រួចមក ក្រុមហ៊ុន​ក៏បាន​ប្រកាស Sony Xperia Tablet Z ដែល​នឹង​ទទួល Full-Seg TV Support នៅ​ប្រទេស​ជប៉ុន។
Sony Xperia Tablet Z ទទួលបាន Full-Seg TV
យោងតាម​ប្រភពព័ត៌មាន​របស់ xperiablog បានចេញ​ផ្សាយ​ថា Sony Xperia Tablet Z ក៏ Support One-Seg ជាមួយ NTT DoCoMo ក្នុងប្រទេស​ជប៉ុន​ដែល  ប៉ុន្តែ​វា​គ្រាន់តែ​បន្ថែម Full-Seg Support ជាមួយ High Definition TV Xperia Tablet ប៉ុណ្ណោះ។
ជាមួយគ្នានេះ​ក្រុមហ៊ុន Sony បាន​បន្តទៀតថា Sony Xperia Tablet Z មាន​បំពាក់​អេក្រង់ 10.1 Inch Display ជាមួយ Resolution 1920 x 1200 Pixels រួមទាំង​អង្គ​ប្រតិបត្តិការ Quad-Core 1.5GHz និង RAM 1GB ព្រមទាំង​ប្រព័ន្ធ​ដំណើរការ Android 4.1 Jelly Bean ។
គួរ​បញ្ជាក់ថា Tablet Z ក៏​នៅមាន 8.1 Megapixel Rear Facing Camera ជាមួយ Exmor R Sensor Plus 32GB Built In Storage, NFC, LTE, microSD Card Slot និង Waterproof ព្រមទាំង Dustproof ៕ ប្រភពៈ​xperiablog  

Asus Nexus 10 នឹងដាក់បង្ហាញក្នុងឆ្នាំនេះ

នាពេលថ្មីៗនេះ មាន​របាយ​ការ​ណ៏​ថ្មី​មួយ​អះអាង​ដោយ​ក្រុមហ៊ុន Asus នឹង​កំពុងតែ​បង្កើត Nexus 10 ថ្មី​មួយ ។ ជាការ​ពិតណាស់ កុំព្យូទ័រ​ប្រភេទ Tablet មួយ​នេះ​នឹងត្រូវ​បាន​លក់​នៅលើ Google Play Store និង Best Buy នៅក្នុង​រដូវ​កាល​ឈប់សម្រាក​នេះ។
ប្រសិនបើ​ពាក្យ​ច​ចាម​អារាម​ទាំងនេះ​ជាការ​ពិត​ដែលថា​ប្រព័ន្ធ​ប្រតិបត្តិការ Android 5.0 នឹងត្រូវ​បានដាក់​ដំណើរការ​នៅ​រដូវ​កាល​ឈប់សម្រាក​នេះ ហើយ​វា​នឹង​នាំមក​នូវ Optimization ដ៏​ទាន់សម័យ​របស់ ប្រព័ន្ធ​ប្រតិបត្តិការ Android សម្រាប់​កុំព្យូទ័រ​យួរដៃ​ផងដែ ។  ការបង្កើត Asus Nexus នឹង​ក្លាយជា​ឧបករណ៍​ដ៏​ល្អឥតខ្ចោះ​ដើម្បី​បង្ហាញ​មុខងារថ្មីៗជាច្រើន។
ដូចគ្នានេះដែរ យើង​មិនអាច​ដឹង​ពី​មូលហេតុ​ដែល Google មិនទាន់​ចេញផ្សាយ​អំពី tablet Nexus 10 ទាំងពីរ​នេះ​ព្រោះ ទីមួយ​ដោយសារ​ក្រុមហ៊ុន Samsung និង​មួយទៀត​ដោយសារ Keyboard Dock របស់​ក្រុមហ៊ុន Asus។
ប្រភព៖ Phone Arena
Asus Nexus 10 នឹងដាក់បង្ហាញក្នុងឆ្នាំនេះ

ក្រុម​ហ៊ុន HUAWEI សម្ពោធ​ទូរស័ព្ទ Ascend P6 ជាផ្លូវការ​ក្នុង​ទីផ្សារ​កម្ពុជា​

កាលពី​ថ្ងៃទី 10 ខែសីហា ឆ្នាំ 2013 ក្រុមហ៊ុន Huawei ដែលជា​ក្រុម​ម​ហ៊ុន​ឈានមុខ​គេ​ខាង​ផ្នែក​ពត៌មាន​វិទ្យា និង​ដំណោះស្រាយ​ខាង​ផ្នែក​បច្ចេកវិជ្ជា​គមនាគមន៍ (ICT)បានបង្ហាញ​ជា​ផ្លូវការ​នៅ​ទូរស័ព្ទ Smartphone ស៊េរី​ថ្មី HUAWEI Ascend P6 ជា​ទូរស័ព្ទ​​​​​មាន​​រាងស្តើង​បំផុត​ត្រឹមតែ 6.18 មី​លី​ម៉ែត្រ និង​ការបើក​សម្ពោធ​ហាង​លក់​ផលិត​គ្រប់​ប្រភេទ​របស់ HUAWEI ស្ថិតនៅលើ​មហាវិថី​ព្រះ​មុនីរ​ង្ស ជាប់​នឹង​ក្រុមហ៊ុន OMC ស្ដុ​ប​ពេទ្យ​ចិន។
Ascend P6 ជា​ទូរស័ព្ទ​មាន​ភាព​ភ្លឺរលោង​ជាមួយនឹង​កញ្ចក់​អេក្រង់​ទំហំ 4.7 អ៊ីង ដោយមាន​ការ​រចនា​ដ៏​ល្អឥតខ្ចោះ និង​មាន​សមត្ថភាព​ដំណើរការ​លឿន។ លោក Thomas liu ជា​នាយក​គ្រប់គ្រង SEA Region នៃ​ក្រុមហ៊ុន Huawei មានប្រសាសន៍ថា៖‹ ការជំរុញ​ភាពជោគជ័យ​នៃ Ascend P របស់​យើ់ង គឺជា​ការបំពាក់​បច្ចេក​វិជ្ជាទំនើបៗ និង​រចនាបទ​ដ៏​ស្រស់ស្អាត ព្រមជាមួយ​ភាព​ទាក់ទាញ​លើសគេ។ HUAWEI Ascend P6 មាន​លក្ខណៈពិសេស​ដូចជាៈ មាន CPU quad-core ល្បឿន 1.5GHz ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រិត​ប​ត្តិ​ការ Android 4.2.2, ថ្ម 2000mAh កញ្ចក់​អេក្រង់​មាន​ទំហំ 4.7 អ៊ី​ញ HD បំពាក់​បច្ចេកវិជ្ជា​អេក្រង់​ប្រភេទ LCD ហើយ​មាន Magic Touch ដែល​ផ្តល់​ភាពងាយស្រួល​ក្នុងការ​រំកិល Screen ទោះបី​លោកអ្នក​ពាក់​ស្រោមដៃ​ក៏ដោយ។ ការបំពាក់​កាមេរ៉ា​ខាងក្រោយ​មាន​ទំហំ 8MP BSI៕


អបអរសាទរCambodia ITមានអ្នកទស្សនា30000នាក់ហើយក្នុងរយះពេល6ខែ

ផ្សព្វផ្សាយពាណិជ្ជកម្មឥតគិតថ្លៃសំរាប់4ខែដំបូង
លេខទំនាក់ទំនង​ 017460024​ឫ Facebook Page https://www.facebook.com/ITPage.com.kh?ref=hl

បញ្ចុះ20%នៅសល់តែ8$ប៉ុណ្ណោះ

​បំប្លែង​រូបភាព​ទៅជា icon


តើអ្នក​ធ្លាប់​លំបាក​ក្នុង​ការ​ស្វែងរក Icon ​ក្នុង​ការ​បង្កើត ឬ​ក៏​លំបាក​ក្នុង​ការ​បំប្លែង​រូបភាព​ដែល​មានស្រាប់​ឲ្យ​ទៅជា
Icon ដែរ ឬ​ទេ​?

នៅ​ក្នុង​ពេលនេះយើងនឹងលើកយក​កម្មវិធី​មួយ ​ដែល​មានភាពងាយស្រូល​ក្នុង​ការ​ប្រើ​ប្រាស់​ជាមួយនឹង interface ដ៏សាមញ្ញ ប៉ុន្តែ​មាន​លទ្ធភាព​ក្នុង​ការ​បំប្លែង​រូបភាព​ផ្សេងៗ​ទៅជា​ទម្រង់ ICO ឬ​ក៏​ទាញយក Icon ពី File ​ដែល​មានស្រាប់​ដូចជា EXE, DLL និង OCX ជាដើម ។
ការ​ទាញយក និងការ​ដំឡើង
Quick Any2Ico គឺជា​ប្រភេទ application មួយ​ដែល​មិនទាមទារ​ឲ្យ​មានការ​ដំឡើង​នៅលើ អ្នកឡើយ ដោយអ្នក​គ្រាន់តែ​ធ្វើការ​ចម្លង​កម្មវិធី​នេះចេញពី​ក្នុង CD ​ទស្សនាវដ្ដី​អាន-ANT លេខ ៥២ ឬ​ក៏​អ្នកអាចទាញចេញពី​ក្នុង​គេហទំព័រ http://www.carifired.com/quick_any2ico/មកដាក់លើ​កុំព្យូទ័រ​របស់អ្នក ។

ស្វែងរក​ពាក្យរបស់​លោកអ្នក​នូវ​គ្រប់ទីកន្លែង

Instair គឺជា Add on មួយអាចជួយ​ឲ្យ​លោកអ្នក​ស្វែងរក​ ​នូវ​អត្ថន័យពាក្យ​ដែល​មិនយល់ដោយគ្រាន់ highlight ​ទៅលើ​ពាក្យនោះ​វានឹង Link​ទៅកាន់ google search, google translate, youtube,amazon, wikipedia និងអាច Share ពាក្យនោះទីកាន់ Facebook, google+,twitter, Email, Reddit និង Linkedln ដែល​អាច​ដំណើរ​ការ​បានគ្រប់ Browser 
វិធី​ដំឡើង​
​លោកអ្នក​គ្រាន់តែ​ចូល​ទៅកាន់ Website https://www.instair.net/ ​បន្ទាប់មក​ចុចលើប៊ូតុង Install Now ដូចរូប​ខាងក្រោម


រូចហើយចុចប៊ូតុង Add នោះវា​ដំណើរ​ការ​នៅលើ browser របស់​លោកអ្នក​


​បញ្ជាក់​៖ ចំពោះការ​ដំឡើង​កម្មវិធី​នេះ តម្រូវ​ឲ្យ​កុំព្យូទ័រ​របស់​លោកអ្នក​មានភា្ជប់​អ៊ីនធឺណេត​
វិធី​ប្រើ​ប្រាស់​
​នៅពេល​ដែល​ធ្វើការ​ដំឡើង​រួចរាល់ហើយនោះ លោកអ្នក​បើក​នូវ Website ​ណាមួយ បន្ទាប់មក highlight ​ទៅលើ​ពាក្យ​ដែល​ចង់​ស្វែងរក​អត្ថន័យ នោះ​វានឹង​បង្ហាញ​នូវ Web tool ​សម្រាប់​ធ្វើការ​ជ្រើសរើស សូមមើលរូប​ខាងក្រោម​


​បន្ទាប់មក Link ​ទៅកាន់​កាន់ google search, google translate, youtube,amazon, wikipedia និងអាច Share ដោយ​គ្រាន់តែ Click ​ទៅលើ Toolនោះ​វានឹង link ​ទៅតាម​អ្វី​ដែល​ជ្រើសរើស​


ឧទាហរណ៍៖ ប្រសិនបើ​ខ្ញុំ​ចង់​ស្វែងរក​អត្ថន័យពាក្យនេះតាម google search នោះ​វានឹង​បង្ហាញ​ដូច​ខាងក្រោម​


ត្រង់​ចំណុច​នេះ​លោកអ្នក​អាច Link ​ទៅកាន់ Website ​ផ្សេងទៀត​បាន​ផងដែរ​



របៀប Map Network Drives ដោយ​ប្រើ Command Prompt

ជាទូទៅ នៅ​ពេល​ដែល​យើង​ចង់ Map Network Drives យើង​តែង​តែ​ប្រើប្រាស់​តាម Wizard។ ចុះបើ​យើង​ចង់​ធ្វើ​វា​តាម Command Prompt វិញ តើ​យើង​គួរ​ធ្វើ​យ៉ាង​ដូចម្ដេច? ដូច​នេះ CM នឹង​លើក​យក​នូវ​វិធី Map Network Drives តាមរយៈ Command Prompt មក​បង្ហាញ​ជូន​មិត្ត​អ្នក​អាន​ដូច​ខាង​ក្រោម៖
មុន​ដំបូង​យើង​ត្រូវ​ដឹង​ពី​ទីតាំង​នៃ Folder ដែល​យើង​ចង់ Map សិន, បន្ទាប់​មក​បើក​នូវ Command Prompt រួច​វាយ Command ៖
net use S: \\192.168.1.3\Movies
  • S: គឺ​ជា​អក្សរ​តំណាង​ឲ្យ Drive (Drive Letter), យើង​អាច​រើស​វា​តាម​តែ​យើង​ចង់​បាន
  • \\192.168.1.3\Movies គឺ​ជា​ទីតាំង (Path) នៃ Folder ដែល​យើង​បាន Share មក។
1-map-network-drive
ពេលនោះ យើង​នឹង​ឃើញ Drive ថ្មី​មួយ​នៅ​ក្នុង My Computer ដែល​បាន Map ចូល​ទៅ​កាន់ Folder មួយ​ឈ្មោះ​ថា Movies។
4-map-network-drive
ហើយ​បើ​យើង​ចង់ Disconnect នូវ Drive ដែល​យើង​បាន Map នោះ​ចេញ​វិញ, យើង​ត្រូវ​ចូល​ទៅ​ក្នុង Command Prompt ដដែល​រួច​វាយ Command :
net use S: /Delete
2-map-network-drive
នៅ​ពេល​ដែល​យើង​ចុច Enter វា​នឹង​ចេញ​នូវ Message មួយ​ដើម្បី​បញ្ជាក់, ចុច y ដើម្បី​បន្ត
3-map-network-drive
ពេលនេះ Drive ដែល​យើង​បាន Map នឹង​បាត់​ទៅ​វិញ។ នៅ​ទី​បញ្ចប់​យើង​នឹង​អាច​ធ្វើ​ការ​ Map Network Drive ដោយ​ប្រើ​ Command Prompt បាន​យ៉ាង​ងាយ​ស្រួល​បំផុត៕

Test Footer

 
Support : Creating Website | Johny Template | Mas Template
Copyright © 2013. Cambodia IT - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger